FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា ផែ ហុកឈួន ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា ប្រគល់ជូនក្រុមគ្រួសារវីរជនពលី ២រូបនៅខេត្តព្រះវិហារ

20-08-2025 15:57

(ព្រះវិហារ)៖ អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយអ្នកឧកញ៉ាអគ្គលេខាធិការ និងអ្នកឧកញ៉ាសមាជិកក្រុមប្រឹក្សាភិបាលជាច្រើនរូប នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ ក៏ដូចជានាំយកអំណោយជាថវិកាប្រគល់ ជូនក្រុមគ្រួសារវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិចំនួន ២រូបក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក មិន ស៊ីថា អភិបាលរងខេត្ត និងជាតំណាងលោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បាននាំយកថវិកាជូនក្រុមគ្រួសារវីរយោធិនពលីទាំង ២រូបរួមមាន៖

១. លោកវរសេនីយ៍ទោ រៀម តុងសៀន ដែលបានពលីជីវិតនៅសមរភូមិជួរមុខខេត្តឧត្តរមានជ័យ ខណៈដែលក្រុមគ្រួសារកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅជុំរុំភៀសសឹកវត្តពោធិ៍ព្រឹក្ស៥០០០ដើម។

២. លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ ដែលបានពលីជីវិតនៅសមរភូមិមុខភ្នំទ្រព្យ ខណៈដែលក្រុមគ្រួសារកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅជុំរុំភៀសសឹកវត្តសាលវន្តរង្សី ហៅវត្តស្រយង់កោះកេរ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរជនពលីទាំង ២រូបបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕