FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា អ៊ាន អេឡែន ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន នៅខេត្តស្វាយរៀង

18-08-2025 12:02

(ស្វាយរៀង)៖ អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលីក្នុងសមរភូមិភ្នំទ្រព្យ ដើម្បីការពារជាតិមាតុភូមិក្នុងការវាយបកប្រឆាំងទាហានសៀមឈ្លានពាន ដោយពិធីបុណ្យបានប្រារព្ធធ្វើនៅគេហដ្ឋាន ស្ថិតនៅក្នុងខេត្តស្វាយរៀង។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា អ៊ាន អេឡែន បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពផងដែរ។

មរណភាពរបស់លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន គឺជាការបាត់បង់នូវស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។

វីរភាពដ៏អង់អាចរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូប គ្មានថ្ងៃបំភ្លេចបាន។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕