វីដេអូដែលភាគីថៃចោទថាកងទ័ពកម្ពុជាលួចដាក់មីនថ្មី គឺជាវីដេអូដែលបានរៀបចំឡើងដើម្បីថតសម្តែង !
15-08-2025 23:44
(ភ្នំពេញ)៖ សេណារីយ៉ូរៀបចំល្អ ប៉ុន្តែការសម្តែងមិនសម។ វីដេអូដែលភាគីថៃបានចោទថាកងទ័ពកម្ពុជាលួចដាក់មីនថ្មីគឺជាវីដេអូដែលបានរៀបចំឡើងដើម្បីថតសម្តែង។
ទី១- បើជាការលួចដាក់មីនមែន មិនមែនមានអ្នកចាំថតវីដេអូបន្សល់ទុកភស្តុតាងនោះទេ។
ទី២- បើជាលួចដាក់មីនមែន មិនមែនធ្វើតាមសម្រួលនោះទេ ប្រាកដជាមានភាពប្រុងប្រយ័ត្នខ្ពស់និងរហ័សរហួនបំផុត។
ទី៣- បើសិនជាកង័ពខ្មែរលួចដាក់មីនមែន មិនមែនកាន់មីនភ័យៗដូចអ្នកមិនដែលឆ្លងកាត់ការហ្វឹកហាត់នោះទេ។
ទី៤- បើសិនជាដាក់មីន PMN-2 មែន គឺគ្រាប់មីនដែលដាក់នោះគួរតែជាប្រភេទ PMN-2 តែក្នុងវីដេអូនេះ អ្នកដាក់បែរជាកាន់គ្រាប់មីនប្រភេទផ្សេងទៅវិញ។
ទី៥- បើសិនជាលួចដាក់មីន មិនមែនសំឡេងនិយាយ«ធើឱ្យដូចមែនទែន»នោះទេ។ នេះបញ្ជាក់ពីការសម្តែងយ៉ាងពិតប្រាកដ។
ជារួមមក វីដេអូដែលភាគីថៃចោទប្រកាន់ថាកងទ័ពកម្ពុជាលួចដាក់មីន ជាការរៀបចំឆាកសម្តែងដើម្បីថតជារូបភាពសម្រាប់ការចោទប្រកាន់មកលើកងទ័ពកម្ពុជា។ មនុស្សម្នាអាចមើលដឹង ដែលកន្លងទៅ មានជនជាតិខ្មែរសុរិន្ទនិយាយភាសាខ្មែរបន្លំយកឯកសណ្ឋានកងទ័ពកម្ពុជាមកពាក់និងបាញ់ចំពាមកៅស៊ូហើយថត បង្ហោះថាជាកងទ័ពខ្មែរ ហើយក៏មានព័ត៌មានផ្ទៃក្នុងថាមានការបង្រៀនដាក់មីន។ ឯកសណ្ឋានកងទ័ពកម្ពុជាអាចរកបាននៅតាមទីផ្សារដោយងាយស្រួល ដូចជានៅផ្សាររុងក្លឿនៅថៃជាដើម។ ឥឡូវនេះ វីដេអូនេះដូចគ្នា គឺរៀបចំឱ្យជនជាតិខ្មែរសុរិន្ទស្លៀកពាក់ខោអាវទាហានកម្ពុជា និងសម្តែងធ្វើជាដាក់មីនដើម្បី បំភ្លៃភ្នែកសាធារណជន។
ប៉ុុន្តែអ្នកជំនាញផ្នែកវីដេអូ និងផ្នែករៀបចំសេណារីយ៉ូសម្តែងមើលឃើញច្បាស់ក្រឡែត គឺជាការរៀបចំសម្តែងដាក់មីនដើម្បីថត «សេណារីយ៉ូល្អ ប៉ុន្តែអ្នកសម្តែងមិនសម»។ ដូច្នេះវីដេអូនេះមិនមែនជាការពិត តែជាការរៀបចំឈុតឆាកសម្តែងដើម្បីបានសាច់រឿងតាមអ្វីដែលគេប្រាថ្នា! Don’t Thai to the world!
