ចូលរួមទាំងអស់គ្នាដេីម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៤ ខែសីហា៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន៤៤នាក់
14-08-2025 16:26
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ករណី ឃាត់ខ្លួនជនសង្ស័យ៤៤នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៨ករណី ឃាត់ខ្លួន១៤នាក់
* ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន១៥នាក់
* ករណីជួញដូរ៦ករណី ឃាត់ខ្លួន១៥នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៤៨៩ករណី ឃាត់ខ្លួន១៦៧៥៤នាក់ (ស្រី១២៩៥នាក់)៕
