ទេសរដ្ឋមន្ដ្រី គន់ គីម និងអភិបាលខេត្តបាត់ដំបង ចុះពិនិត្យរៀបចំដីសម្បទានសង្គមកិច្ច សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន
13-08-2025 15:44
(បាត់ដំបង)៖ តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត បានអញ្ជើញចុះពិនិត្យដីសម្បទានសង្គមកិច្ច ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្ទះជូនអតីតយុទ្ធជន។
ការចុះពិនិត្យរៀបចំដីសម្បទានសង្គម កិច្ចសម្រាប់សាងសង់ផ្ទះអតីតយុទ្ធជន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ការចុះពិនិត្យនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងប្រធាន ស.អ.ក ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ៕






















