FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអង្គភាពចំណុះក្រសួងទេសចរណ៍

13-08-2025 10:40

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអង្គភាពចំណុះក្រសួងទេសចរណ៍ ក្នុងគោលបំណងត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពការងារនៅតាមអង្គភាពនីមួយៗចំណុះក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយក អគ្គាធិការ លោកស្រីនាយិកាវិទ្យាស្ថាន លោក លោកស្រីប្រធាននាយកដ្ឋាន សរុបចំនួន៣១ រូប។

ថ្លែងក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី ហួត ហាក់ បានណែនាំដល់អង្គភាពទាំងអស់ត្រូវដាក់ចេញផែនការ, ចាត់តាំងការអនុវត្តការងារដោយបុរេសកម្ម, សកម្ម និងអន្តរសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងម្ចាស់ការ ព្រមទាំងវាយតម្លៃលទ្ធផលការងារជាប់ជាប្រចាំ សំដៅត្រៀមវិធានការឆ្លើយតបឲ្យបានទាន់ពេលវេលាទៅតាមជំនាញរៀងៗខ្លួន ចំពោះបញ្ហាប្រឈមថ្មីៗ ក៏ដូចជាវិបត្តិដែលអាចលេចឡើងក្នុងស្ថានភាពមិនប្រាកដប្រជា ជាពិសេសផលប៉ះពាល់ដែលកើតចេញពីការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃ៕