ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បញ្ជាក់អំពីស្ថានភាពយោធា និងជនភៀសសឹកដែលរងរបួស ដោយសារគ្រាប់ផ្លោង និងផ្សែងពុលរបស់ទាហានថៃ ដែលកំពុងសម្រាកព្យាបាល (Video inside)
05-08-2025 11:48
(សៀមរាប)៖ លោកវេជ្ជបណ្ឌិត យ៉ៃ វន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ចាប់តាំងពីមានករណីផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ដែលកបង្កឡើងដោយកងទ័ពថៃ មន្ទីរពេទ្យរបស់លោកមានអ្នកជំងឺជាយោធា និងប្រជាពលរដ្ឋភៀសសឹកចូលមកសម្រាកព្យាបាលជំងឺចំនួន២៩៧នាក់។
លោកបញ្ជាក់ថា ទោះបីជាមន្ទីរពេទ្យបម្រើសេវាទូទៅ តែមន្ទីរពេទ្យនៅតែទទួលពលរដ្ឋភៀសសឹក និងយោធាជារៀងរាល់ថ្ងៃ។ លោកអំពាវនាវប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរមន្ទីរពេទ្យរបស់លោក រង់ចាំស្វាគមន៍ពិនិត្យព្យាបាលជំងឺជូនដោយរីករាយ និងកក់ក្តៅបំផុត២៤ម៉ោង/២៤ម៉ោង។
ខាងក្រោមនេះ ជាកិច្ចសម្ភាសរបស់លោកវេជ្ជបណ្ឌិត យ៉ៃ វន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ័្មនទី៧៖















