Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រូពេទ្យ និងសមណនិស្សិត-និស្សិត នៃប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី បង្ហាញក្តីក្តុកក្តួល និងគោរពអរគុណដល់វីរកងទ័ពដែលពលីជូនជាតិមាតុភូមិ (Video inside)

01-08-2025 21:35

(ភ្នំពេញ)៖ លោកគ្រូ អ្នកគ្រូពេទ្យ និងសមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ និងប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនីជាបង្ហាញក្តីក្តុកក្តួល និងគោរពអរគុណដល់វីរកងទ័ព ដែលបានពលីជូនជាតិមាតុភូមិ។

អ្នកគ្រូពេទ្យ ជិន ជីជាតា ដែលជាគ្រូពេទ្យស្មក្រចិត្តរួម ទាំង សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ និងប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនីជាបង្ហាញក្តីក្តុកក្តួល និងគោរពដឹងគុណ និងថ្លែងអំអរគុណដល់វីរកងទ័ពដែលបានពលីជូនជាតិមាតិតុភូមិ។

អ្នកគ្រូបានបញ្ជាក់ថា «ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានកើតជាកូនខ្មែរ ហើយខ្ញុំសូមអរគុណដល់បងៗលោកពូៗដែលនៅសមរភូមិកងទ័ពជួរមុខ ដែលគាត់បានពលីកម្លាំងកាយ កម្លាំងចិត្ត ក៏ដូចជាសាច់ស្រស់ ឈាមស្រស់ ហើយសំរាប់ពួគយើងនៅជួយក្រោយ។ ទោះយើងមិនបាននៅជួរមុខដូចគាត់ទេ តែយើងនិងព្យាយាមជួយ ហើយវីរភាពនេះ គឺពួកខ្ញុំចង់ចាំគាត់និច្ច ហើយថ្ងៃនេះពួកយើងបានរៀបជាស្បៀង និងសម្ភារ និងថ្នាំពេទ្យជាច្រើនសម្រាប់យកទៅចែកជូនបងៗវីរកងទ័ព និងបងប្អូនជាជនភាសឹកដែលកំពុងខ្វះខាត»។

ទាំងសមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ក៏សូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលបានអំពារទៅដល់សប្បុរសជននា បានចូលរួមជួយដល់វីរកងទ័ព និងគោរពអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានជួយឲ្យប្រទេសឆ្ពោះទៅរកសន្តិភាពនាពេលអនាគត។