FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សប្បុរសជន៦៥នាក់ ផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវមួយចំនួន ជូនដល់កងទ័ពជួរមុខកម្ពុជា តាមរយៈនាយកដ្ឋាន ផ្គត់ផ្គង់ក្រសួងការពារជាតិ

27-07-2025 15:35

(ភ្នំពេញ)៖ សប្បុរសជនចំនួន៦៥នាក់ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្តល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងថ្នាំសង្កូវមួយចំនួន ជូនដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី តទល់នឹងកងទ័ពឈ្លានពានសៀម តាមរយៈលោកឧត្តមសេនីយ៍ទោ សេង សំរិត អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ នាយក នាយកដ្ឋាន ផ្គត់ផ្គង់ក្រសួងការពារជាតិ តំណាងលោកឧត្តមសេនីយ៍ អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ។

អំណោយរួមមាន៖ មីខ្លាឃុំ១០០កេស អង្ករ១តោន នំប៉័ងពងទា២៣កេស សៀង១០ប៊ីដុង ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ៤យួរ សាច់ជ្រូករំលីងរួច ១៥០០គីឡូក្រាម (ស្មើនឹង-១២៧៨ប្រអប់) ឆៃប៉ូវ១០០គីឡូក្រាម ថ្នាំពេទ្យ៤៦០កញ្ចប់ និងថ្នាំធូបមូស១០កេស។

លោកឧត្តមសេនីយ៍ទោ សេង សំរិត ក្នុងនាមលោកអគ្គនាយក ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃនាយកដ្ឋានផ្គត់ផ្គង់ អគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលមានទឹកចិត្តសប្បុរស និងទឹកចិត្តស្នេហាជាតិដ៏ស្មោះស ចូលរួមចំណែកការពារជាតិ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទនឹងការ ឈ្លានពានពីសត្រូវ។

លោកបានសន្យាថា នឹងនាំយកអំណោយដ៏ថ្លៃថ្លានេះ ទៅបែងចែក ប្រគល់ជូន ដល់ដៃកងទ័ពជួរមុខរបស់យើង។ លោកឧត្តមសេនីយ៍ទោ សេង សំរិត ក៏បានជូនពរដល់ លោក លោកស្រី ជាសប្បុរសជន សូមឲ្យលោក លោកស្រី ទទួលបាននូវសុខភាពល្អបរិបូរ និងបានប្រកបដោយពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះ គឺជានាមសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ៖
១៖ ឯកឧត្ដម គឹម ប៉ុណ្ណា និងលោកជំទាវ ៥០០ដុល្លារ
២៖ ឯកឧត្ដម យិន សារ៉ាន់ និងលោកជំទាវ អ្នកឧកញ៉ា អ៊ាន អេឡែន ១០០០ដុល្លារ
៣៖ លោក អ៊ាន អេលីន និង លោកស្រី ១០០ដុល្លារ
៤៖ លោក ចាន់ កិត្តិខុម និង លោកស្រី ៥០០ដុល្លារ
៥៖ ឯកឧត្ដម ស៊ីវ វណ្ណារិទ្ធ និងលោកជំទាវ ៥០០ដុល្លារ
៦៖ ឯកឧត្ដម កេង សុម៉ារត្ន័ និងលោកជំទាវ ៥០០ដុល្លារ
៦៖ ឯកឧត្ដម ចៅ ភិរិទ្ធ និងលោកជំទាវ ចាន់ វលក្ខណ៍ ២០០ដុល្លារ
៧៖ ឧកញ៉ា ឡាវ កាំង និងលោកជំទាវ ១០០០ដុល្លារ
៨៖ ឧកញ៉ា កែវ ចំរើន និងលោកជំទាវ ៥០០ដុល្លារ
៩៖ ឧកញ៉ា នួន រិទ្ធី និងលោកជំទាវ ១០០០ដុល្លារ
១០៖ លោក ផន ចន្ធូ និងលោកស្រី ២០០ដុល្លារ
១១៖ លោកជំទាវ ស៊ីណា ទេវី ៥០០ដុល្លារ
១២៖ លោកជំទាវ ចាន់ ណារី ៥០០ដុល្លារ
១៣៖ ឯកឧត្ដម ប៊ុន បៀវ និងលោកជំទាវ ១០០ដុល្លារ
១៤៖ លោក លាង វិនឡុង និងលោកស្រី ៥០០ដុល្លារ
១៥៖ លោក ប៉ាន់ សុភ័ណ្ឌ និងលោកស្រី ២០០ដុល្លារ
១៦៖ លោកស្រី ម៉ាឡា អីស្មាក់ និងស្វាមី ៥០ដុល្លារ
១៧៖ លោកស្រី ផាត់ ផល្លី និងស្វាមី ៥០ដុល្លារ
១៨៖ លោកស្រី សំ សាម៉ាលី និងស្វាមី ៥០ដុល្លារ
១៩៖ ឯកឧត្ដម សាន វឌ្ឍនា និងលោកជំទាវ ១០០ដុល្លារ
២០៖ លោក រតនា និងភរិយា ៥០ដុល្លារ
២១៖ លោកស្រី ចាន់ សុនិសា ៥០ដុល្លារ
២២៖ លោកស្រី អ៊ិន សូវីតា និងស្វាមី ៥០ដុល្លារ ជាមួយមិត្ដ ៥០ដុល្លារ
២៣៖ លោក យូ សំណាង និងលោកស្រី ៥០ដុល្លារ
២៤៖ លោកស្រី ហេង សុខ ឈុង និងស្វាមី ៥០ដុល្លារ
២៥៖ លោក ជាង ខេង និងលោកស្រី ៥០ដុល្លារ ជាមួយនឹងអង្ករ១តោន
២៦៖ លោកស្រី ណាង សុធីតា ៥០ដុល្លារ
២៧៖ លោកស្រី ហេង កែវផល្លីកា ១០០ដុល្លារ
២៨៖ លោក សេក សិក្ខា ២៥ដុល្លារ
២៩៖ លោកស្រី ពៅ សុផានី ១០ដុល្លារ
៣០៖ លោកស្រី ងី សុខហីម និងស្វាមី ៣០ដុល្លារ
៣១៖ សប្បុរសជន ៥២ដុល្លារ
៣២៖ លោកស្រី ផេង សូនីតា និងស្វាមី ៥០ដុល្លារ
៣៣៖ បិន ណូរី ១០ដុល្លារ
៣៤៖ កុល សុជាតិ ៥០០០០រៀល
៣៥៖ ផល ស្រមុំ ៥ដុល្លារ
៣៦៖ លោកស្រី កក្តដា និងមិត្ត ៦៥ដុល្លារ
៣៧៖ បង ណារី ម្ចាស់ហាង Tom Terriyaki ៥០ដុល្លារ
៣៨៖ លោកស្រី កម ម៉ារីណា និងស្វាមី ៥០ដុល្លារ
៣៩៖ លោកស្រី តិចហួង និងស្វាមី ៥០ដុល្លារ
៤០៖ លោកស្រី គង់ ឆេង និងស្វាមី ១០០ដុល្លារ
៤១៖ លោកស្រី វៃ ចន្ធី ៣០ដុល្លារ
៤២៖ បង នី និងស្វាមី ៥០ដុល្លារ
៤៣៖ បង ងីម និងស្វាមី ៣០ដុល្លារ
៤៤៖ បង ប៉ប៉ និងស្វាមី ១០០ដុល្លារ
៤៥៖ Mr Yan Wei Jin មីខ្លាឃ្មុំ ១០០កេស
៤៦៖ លោកស្រី ខូវ ឆេង គីម និងស្វាមី ៥០ដុល្លារ
៤៧៖ លោកស្រី ហៃ ស្រីពៅ និងស្វាមី ៥០ដុល្លារ
៤៨៖ មិត្ត អូនចាន់ ១០០០ដុល្លារ
៤៩៖ បង វ៉ាង និងគ្រួសារ ១០០ដុល្លារ
៥០៖ លោក សុខ មុន្នីវង្ស ៥០ដុល្លារ
៥១៖ កញ្ញា ដាត់ ចាន់លាភី ២០ដុល្លារ
៥២៖ កញ្ញា សេរី សុជាតា និងកញ្ញា សេរី រតនៈទេវី ១០០ដុល្លារ
៥៤៖ មុន្នី ពិធីការ ថ្ងៃជ័យ ៥០ដុល្លារ
៥៥៖ លោក ឡុង ភីរិទ្ធ និងលោកស្រី ១២៥ដុល្លារ
៥៦៖ បង និមល ឧបត្ថម ឆៃប៉ូវ ១០០គីឡូក្រាម
៥៧៖ បង ហុក លី ឧបត្ថម ប្រអប់អាហារ២កេស
៥៨៖ លីម ស្រីនីត ១០០ដុល្លារ
៥៩៖ លោកស្រី លាវ ពេជ្យឆវី ១០ដុល្លារ
៦០៖ លោកស្រី ភ័ណ្ឌ សុភានុ ១០ដុល្លារ
៦១៖ លោក លី គឹមហៃ ១១ដុល្លារ
៦២៖ កញ្ញា ខុន នឹក ១០ដុល្លារ
៦៣៖ លោកស្រី កែវ សុខបញ្ញា ១០ដុល្លារ
៦៤៖ លោកស្រី អ៊ុយ ស៊ីថារី និងស្វាមី ២៥ដុល្លារ
៦៥៖ ប្អូនមួយៗ និងស្វាមី ៣០ដុល្លារ៕