FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ចុះពិនិត្យបេក្ខជនស្នើសុំដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារខេត្តតាកែវ សម្រាប់ឆ្នាំ២០២៥

23-07-2025 16:16

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យមើលបេក្ខជនមកស្នើសុំដាក់ពាក្យប្រឡង ជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ដើម្បីចូលបម្រើការងារនៅពន្ធនាគារខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅអតីតអូតែលខេត្ត ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ។

គួបញ្ជាក់ថា សម្រាប់ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តតាកែវ មានមន្រ្តីពន្ធនាគារ ចំនួន២៣រូប និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ផ្នែកសុខាភិបាល សរុបចំនួន ៣នាក់ វេជ្ជបណ្ឌិត ១នាក់ និងគិលានុបដ្ឋាក២នាក់។

រដ្ឋបាលខេត្តតាកែវ បានរៀបចំទីតាំងចែកពាក្យនៅអតីតសណ្ឋាគារខេត្ត (អូតែលខេត្ត) ខាងជើងសាលាខេត្តតាកែវ វេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលវេលាម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទី តាមកាលបរិច្ឆេទដូចខាងក្រោម៖ ផ្ដល់ពាក្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ និងទទួលពាក្យចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ៕