មន្ទីរសុខាភិបាលខេត្ដកណ្ដាល សម្រេចបិទមន្ទីរសម្រាកព្យាបាល «សុខហេង អង្គស្នួល» ដោយសារល្មើសនឹងសេចក្តីសម្រេច
02-08-2024 17:22
(កណ្ដាល)៖ មន្ទីរសុខាភិបាលខេត្ដកណ្ដាល បានចេញសេចក្តីសម្រេច ស្តីពីការបិទមន្ទីរសម្រាកព្យាបាល សុខហេង អង្គស្នួល ដែលមានទីតាំងនៅភូមិអង្គស្នួល៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
សេចក្ដីសម្រេច បានបញ្ជាក់ថា ការបិទមន្ទីរសម្រាកព្យាបាល សុខហេង អង្គស្នួល ដោយមូលហេតុសាមីគ្លីនិក នៅបន្តផ្តល់សេវាល្មើសនឹងសេចក្តីសម្រេច លេខ៤០៦ សរប ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តកណ្តាល ស្តីពីការផ្អាកសកម្មភាពផ្តល់សេវា របស់មន្ទីរពេទ្យសម្រាកព្យាបាលសុខហេង អង្គស្នួល និងគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់មន្ទីរសុខាភិបាលខេត្ដកណ្ដាល៖

