តែងតាំង នាយឧត្តមសេនីយ៍ សេង ផល្លី ជាអគ្គនាយកធនធានមនុស្សក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ឯក មនោសែន ជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឧត្តមសេនីយ៍ឯក ហោ សំអាត ជាអគ្គនាយក បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
26-08-2023 19:22
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២0២៣នេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងមុខតំណែងដល់ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ៣រូប នៃក្រសួងមហាផ្ទៃ។
នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ៣រូប នោះរួមមាន៖
១៖ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អត្តលេខ ៥៥៤១៤ ត្រូវបានតែងតាំងជា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស
២៖ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អត្តលេខ ៦១៧១៨ ត្រូវបានតែងតាំងជា ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ។
៣៖ ឧត្តមសេនីយ៍ឯក ហោ សំអាន អត្តលេខ ៦៤៤៤១ ត្រូវបានតែងតាំងជា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ៕





