រដ្ឋមន្រ្តី ហួត ហាក់ តែងតាំងនាយក និងមន្ដ្រីខុទ្ទកាល័យក្រសួងសរុបចំនួន ៨រូប, លោកស្រី ស៊ិន សុខពន្លឺ ជានាយិការខុទ្ទកាល័យ
24-08-2023 17:24
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចេញប្រកាសស្ដីពី ការតែងតាំងមន្ដ្រីខុទ្ទកាល័យ នៃក្រសួងសរុបចំនួន៨រូប ដែលមានលោកស្រី ស៊ិន សុខពន្លឺ ជានាយិការខុទ្ទកាល័យ។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕


