FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របងថ្មដែលបានសាងសង់នៅតាមឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ត្រូវម្ចាស់វាយកម្ចេចចោលវិញ ក្រោយមានការណែនាំពីអាជ្ញាធរខេត្ត

09-02-2023 12:14

(ព្រះសីហនុ)៖ របងថ្មដែលត្រូវបានសាងសង់នៅតាមតាមឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ហើយទទួលការរិះគន់យ៉ាងខ្លាំងតាមបណ្តាញសង្គមនារយៈពេលប៉ុន្មានថ្ងៃមកនេះ ត្រូវបានម្ចាស់ទីតាំងវាយកម្ចេចចោលវិញហើយ ក្រោយមានការណែនាំពីអាជ្ញាធរខេត្ត។ ការវាយកម្ចេចចោលនេះ បានធ្វើឡើងនាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលខេត្ត ធ្វើការសម្របសម្រួលជាមួយម្ចាស់ទីតាំង។ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរខេត្តរួចមក ម្ចាស់ទីតាំងបានសម្រេចវាយរបងចេញនៅផ្នែកខាងក្រោយ គឺនៅតាមឆ្នេរសមុទ្រ។

លោក ឃាង ភារម្យ បន្ដទៀតថា «ក្រោយពីការសម្របសម្រួលគ្នាពីអាជ្ញាធរខេត្ដរួចហើយ ម្ចាស់របងក៏បានវាយរបងចេញនៅខាងឆ្នេរសមុទ្រនេះ កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣»

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃមកនេះមានការរិះគន់យ៉ាងខ្លាំងពីមហាជន រឿងសង់របងលើឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ដែលធ្វើឲ្យបាត់បងសោភ័ណ្ឌភាពឆ្នេរ។ តែនៅពេលនេះស្ថានភាពឆ្នេរវិលទៅសភាពដើមវិញ ក្រោយមានការចំណាត់ការភ្លាមៗពីថ្នាក់ដឹកនាំ និងក្រោមការសម្របសម្រួលពីអាជ្ញាធរខេត្តព្រះសីហនុ៕