FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តក្រចេះ សម្រេចឲ្យបើកដំណើរការផ្សាររាត្រីឡើងវិញ

02-07-2021 17:56

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នៅទីតាំងផ្សារាត្រីចាប់ពីផ្លូវលេខ១៨ ជាប់ខាងត្បូងមន្ទីរសុខាភិបាលខេត្ត ទល់ផ្លូវព្រះសុរាម្រីត កែងផ្លូវជាតិលេខ៧៣ ខាងត្បូងដាយមិនស៊ីតធី ស្តិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។

ការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចាប់ម៉ោង ៤ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ដោយឡែកខារ៉ាអូខេ ដាយមិនស៊ីតធី និងភោជនីយដ្ឋានរីវើផាប់ ត្រូវបន្តបិទជាបណ្ដោះអាសន្ន រហូតដល់មានសេចក្ដីសម្រេចសាជាថ្មី៕