FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សម្នាក់ក្លែងអត្តសញ្ញាណបណ្ណជាច្រើនសន្លឹក ដើម្បីបោកកន្លែងបង់រំលស់ ឬដាក់បញ្ចាំ, សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន

26-12-2020 14:55

(ភ្នំពេញ)៖ មានករណីបន្លំធ្វើអត្តសញ្ញាណបណ្ណក្លែងក្លាយជាច្រើនសន្លឹក ដោយប្រើប្រាស់រូបថតមនុស្សតែមួយ ប៉ុន្ដែឈ្មោះខុសគ្នា និងអាសយដ្ឋាន ហើយដើរបោកប្រាស់កន្លែងបង់រំលស់ ឬដាក់បញ្ចាំ និងប្រព្រឹត្តបទល្មើសផ្សេងៗ។

ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ ទទួលបានសេចក្ដីរាយការណ៍ថា មានការក្លែងបន្លំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីបោកប្រាស់ ឬប្រព្រឹត្តអំពើល្មើសផ្សេងៗ ដូចជាបង់រំលស់សម្ភារ ឬដាក់បញ្ចាំជាដើម។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ដើម្បីចូលរួមបង្ការទប់ស្កាត់ បទល្មើសឆបោកតាមមធ្យោបាយ និងរូបភាពផ្សេងៗ ពាក់ព័ន្ធនឹងមុខសញ្ញាសង្ស័យ (ដូចមានក្នុងរូបភាព) ប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្លែងក្លាយ ប្រព្រឹត្តបទល្មើសទិញ លក់ បង់រំលស់ ឬដាក់បញ្ចាំផ្សេងៗ សូមប្រជាពលរដ្ឋ ពិសេសអាជីវករត្រូវបង្កើនការប្រុងប្រយ័ត្ន។

ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕