FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពីធីហែអ្នកតាជាទំនៀមទម្លាប់ និងជំនឿ ត្រូវបានធ្វើឡើងក្រោយបុណ្យចូលឆ្នាំចិន ជារៀងរាល់ឆ្នាំនៅលើកំពូលភ្នំបូកគោ ដើម្បីសុំសេចក្តីសុខ

07-02-2020 12:47

(កំពត)៖ ពិធីហែអ្នកតាជាទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិខ្មែរកាត់សែស្រឡាយចិន មានតាំងពីបុរាណកាលមកម្ល៉េះ ដែលកំណត់ធ្វើឡើង ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ១៥ថ្ងៃ។

ពិធីនេះ ត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន ដើម្បីសម្គាល់ការបញ្ចប់នៃបុណ្យចូលឆ្នាំចិន។ រយៈពេលនៃការហែអ្នកតា មាន២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២០។ គេមានជំនឿថា ពិធីនេះរៀបចំឡើង ដើម្បីបណ្តេញនូវឧបទ្រពចង្រៃ និងរឿងអាក្រក់ ហើយនាំមកនូវសំណាងល្អ និងជោគជតារាសីនៅក្នុងឱកាសឆ្នាំថ្មី។

ពិធីហែអ្នកតា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅវិមានអ្នកតាភ្នំលើភ្នំបូកគោ ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ ដល់បុគ្គលិកដែលបម្រើការងារ នៅសណ្ឋាគារឋានសួគ៌សុខា ក៏ដូចជាភ្ញៀវទេសចរ ដែលអញ្ជើញមកលេងកម្សាន្ត។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកតា និងវត្តមានភ្ញៀវកិត្តិយសជាច្រើនកុះករ មកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជា។

ក្នុងឆ្នាំ២០២០នេះ កម្មវិធីហែអ្នកតា បានប្រារព្ធឡើងជាថ្មីម្តងទៀតលើភ្នំបូកគោរួមមាន ពិធីរំដោះគ្រោះ និងពិធីសុំយ័ន្ដសុខសប្បាយ។ ពិធីរំដោះគ្រោះរៀបចំឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ជាមួយនឹងការរៀបចំនូវការសែនរណ្តាប់ផ្សេងៗទៅតាមឆ្នាំ ក្នុងគោលបំណងបណ្តេញនូវរឿអអាក្រក់ និងបួងសួងសុំសេចក្តីសុខសប្បាយ សិរីសួស្តី និងលើកជោគជតារាសីនាឆ្នាំថ្មី។

ចំណែកឯពិធីសុំយ័ន្ត សុខសប្បាយ នឹងប្រារព្ធឡើងនៅថ្ងៃទី ៦ខែកុម្ភៈ ដោយនឹងមានការចែកយ័ន្ត ជូនដល់អ្នកចូលរួម ដើម្បីរក្សាទុកជាវត្ថុសម្រាប់ការពារខ្លួន និងផ្ទះ ពីគ្រោះចង្រៃ និងការយាយីរំខានផ្សេងៗ៕