កម្លាំងនគរបាល ចុះត្រួតពិនត្យហាងលក់ថ្នាំចិនចំនួន៣ទីតាំង នៅអតីតរោងកុនអង្គរ ខណ្ឌ៧មករា
27-03-2019 15:42
(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះត្រួតពិនិត្យផ្ទះលក់ឱសថបូរាណចិន ទាក់ទង និងគុណភាពការផលិតខុសស្តង់ដា នៃការផលិតជាច្រើនមុខ ៣ទីតាំងជាប់គ្នា។
ប្រតិបត្តិការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ធ្វើឡើងនៅ៣ទីតាំងផ្ទះលេខ១០២ ១០៤ និងផ្ទះលេខ១០៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ (ហ្សាដឺហ្គោល) ស្ថិតនៅក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យហាងលក់ឱសថបូរាណចិន មានការដឹកនាំផ្ទាល់ដោយលោក ងិន ពេជ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមដោយបញ្ជាដោយលោក វរសេនីយ៍ទោ កឹម វិសាល ប្រធានក្រុមបង្គាប់ការកម្លាំងពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការត្រួតពិនិត្យហាងលក់ឱសថបូរាណចិនគ្រប់ប្រភេទនេះ លោកវរសេនីយ៍ទោ កឹម វិសាល បានហាមអ្នកព័ត៌មានមិនឲ្យថតរូបទៅវិញ មិនដឹងថា ក្រុមការងាររបស់លោក ចុះមកទីតាំងលក់ឱសថបូរាណចិនគ្រប់ប្រភេទទាំង៣នេះ ក្នុងគោលបំណងអ្វីឡើយ? បានជាមានការលាក់បាំងបែបនេះ៕










