ចំណេះដឹងទូទៅ៖ ប្រទេសទាំង១០ ដែលមានស្ត្រីច្រើនជាងបុរសបំផុត! តើប្រទេសណាជាប់លេខ១?
13-11-2026 21:09
(ភ្នំពេញ)៖ តើអ្នកដឹងទេថា មានប្រទេសមួយចំនួនលើពិភពលោក ដែលចំនួនប្រជាជនស្ត្រីច្រើនជាងបុរសយ៉ាងគួរឱ្យកត់សម្គាល់? ក្នុងចំណោមនោះ ប្រទេសនៅអឺរ៉ុបខាងកើត និងអតីតសហភាពសូវៀត មានវត្តមានច្រើនជាងគេ។
យោងតាមការប៉ាន់ប្រមាណប្រជាជនឆ្នាំ២០២៦ (គិត្រឹមខែកក្កដា) ដែលផ្អែកលើទិន្នន័យរបស់អង្គការសហប្រជាជាតិ ប្រទេសឯករាជ្យទាំង១០ ដែលមានសមាមាត្រស្ត្រីខ្ពស់ជាងគេ រួមមាន៖
*១. ម៉ុលដាវី៖ មានបុរស ១,៣៦១,២៨២នាក់ និងស្ត្រី ១,៥៩៩,៩៧២នាក់។ ស្ត្រីលើសបុរស ២៣៨,៦៩០នាក់។
*២. រុស្ស៊ី៖ មានបុរស ៦៦,៤៥៩,២៥០នាក់ និងស្ត្រី ៧៦,៩៣៥,២០៨នាក់។ ស្ត្រីលើសបុរស ១០,៤៧៥,៩៥៨នាក់។
*៣. អាមេនី៖ មានបុរស ១,៣៥៩,៥៣៤នាក់ និងស្ត្រី ១,៥៧១,៣៨១នាក់។ ស្ត្រីលើសបុរស ២១១,៨៤៧នាក់។
*៤. ឡាតវី៖ មានបុរស ៨៥២,៨៥២នាក់ និងស្ត្រី ៩៨៣,០៨៣នាក់។ ស្ត្រីលើសបុរស ១៣០,២៣១នាក់។
*៥. អ៊ុយក្រែន៖ មានបុរស ១៨,៤០៦,៤៣៤នាក់ និងស្ត្រី ២១,១២៩,៤១៤នាក់។ ស្ត្រីលើសបុរស ២,៧២២,៩៨០នាក់។
*៦. បេឡារុស៖ មានបុរស ៤,១៦២,៦៨៥នាក់ និងស្ត្រី ៤,៧៧៤,៣៣៣នាក់។ ស្ត្រីលើសបុរស ៦១១,៦៤៨នាក់។
*៧. ហ្សកហ្ស៊ី៖ មានបុរស ១,៧៧៤,៧០៦នាក់ និងស្ត្រី ២,០២៩,៩៣៥នាក់។ ស្ត្រីលើសបុរស ២៥៥,២២៩នាក់។
*៨. តុងហ្គា៖ មានបុរស ៤៨,៧៧៥នាក់ និងស្ត្រី ៥៤,៥១៦នាក់។ ស្ត្រីលើសបុរស ៥,៧៤១នាក់។
*៩. លីទុយអានី៖ មានបុរស ១,៣២១,៧០៨នាក់ និងស្ត្រី ១,៤៧៥,៦៣០នាក់។ ស្ត្រីលើសបុរស ១៥៣,៩២២នាក់។
*១០. ស៊ែប៊ី៖ មានបុរស ៣,១៤៥,៧២៨នាក់ និងស្ត្រី ៣,៤៩៦,២៣៦នាក់។ ស្ត្រីលើសបុរស ៣៥០,៥០៨នាក់។
ហេតុអ្វីបានជាស្ត្រីមានចំនួនច្រើនជាងបុរស?
មូលហេតុសំខាន់មួយ គឺស្ត្រីមានអាយុសង្ឃឹមរស់ជាមធ្យមវែងជាងបុរស។ ជាពិសេស នៅប្រទេសមួយចំនួននៃអឺរ៉ុបខាងកើត គម្លាតអាយុសង្ឃឹមរស់រវាងបុរស និងស្ត្រីមានកម្រិតខ្ពស់។
ក្រៅពីនេះ កត្តាដូចជា អត្រាមរណភាពរបស់បុរស បញ្ហាសុខភាព ការប្រើប្រាស់គ្រឿងស្រវឹង គ្រោះថ្នាក់ សង្គ្រាម និងការធ្វើចំណាកស្រុក ក៏អាចជះឥទ្ធិពលដល់សមាមាត្រប្រជាជនតាមភេទផងដែរ។
គួរបញ្ជាក់ថា ចំនួនស្ត្រីច្រើនជាងបុរសក្នុងប្រជាជនសរុប មិនមានន័យថាស្ត្រីមានចំនួនច្រើនជាងបុរសក្នុងគ្រប់ក្រុមអាយុនោះទេ។ ជាទូទៅ ទារកប្រុសមានចំនួនច្រើនជាងទារកស្រីបន្តិច ប៉ុន្តែភាពខុសគ្នាអាចប្រែប្រួលនៅពេលឈានដល់វ័យចំណាស់៕
ប្រភព៖ United Nations, World Population Prospects 2024 និង World Population Pyramid (ការប៉ាន់ប្រមាណឆ្នាំ២០២៦)
