FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំណេះដឹងទូទៅ៖ ពាក្យថា ចាម្ប៍ និងឥស្លាម

10-08-2026 19:49

(ភ្នំពេញ)៖ ថ្ងៃនេះ Fresh News នឹងបន្តចែករំលែកចំណេះដឹងទូទៅមួយ អំពីពាក្យថា ចាម្ប៍ និងឥស្លាម។

ចាម្ប៍ គឺជាជនជាតិមួយដែលមាននៅលើពិភពលោក មានដើមកំណើត ហៅថាប្រទេសចម្ប៉ា ប៉ុន្តែបច្ចុប្បន្នជាប្រទេសវៀតណាម (ហៅថាចាម្ប៍នេះឯង)។ នៅក្នុងប្រជាជនចាម្ប៍នោះ មានអ្នកកាន់សាសនា ដោយឡែកមានដូចជា ព្រហ្មញ្ញសាសនា ពុទ្ធសាសនា និងសាសនាឥស្លាម។ សូមកុំយល់ច្រលំថាចាម គឺជាសាសនាឥស្លាមតែមួយឲ្យសោះ។

ឥស្លាម គឺសាសនា មានន័យថា មនុស្សជាតិដែលចុះចូលកាន់តាមក្បួនច្បាប់ឥស្លាម គ្រប់ជាតិសាសន៍ ហៅថា ឥស្លាម ឬមូស្លីម ពោលមិនមែនចាមទេ។

ពេលខ្លះ មានការយល់ច្រលំថា ចាម្ប៍ និងឥស្លាមគឺតែមួយ តាមពិតមិនមែនទេ៕