FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំណេះដឹងទូទៅ៖ តើក្នុងមួយថ្ងៃមានប៉ុន្មានម៉ោង? ២៤ម៉ោងគត់ ឬក៏លើស ឬស្ទើរជាងនេះ?

01-11-2021 10:57

(ភ្នំពេញ)៖ ជាទូទៅ រយៈពេលមួយថ្ងៃ គឺជាពេលដែលផែនដីវិលជុំវិញស្នូលខ្លួនឯងមួយជុំ យើងបានកំណត់ថាក្នុងមួយថ្ងៃ គឺមានរយៈពេល២៤ម៉ោង ប៉ុន្តែបើគិតឱ្យហ្មត់ចត់ទៅ វាមិនមែន២៤ម៉ោងចំម៉ាច់តែម្ដងនោះទេ។ តើក្នុងមួយថ្ងៃមានរយៈពេលប៉ុន្មានម៉ោងឱ្យប្រាកដ?

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺវាអាចតិច ឬច្រើនជាង២៤ម៉ោងដលទៅ៥០វិនាទី ព្រោះល្បឿននៃការវិលជុំវិញខ្លួនឯងរបស់ផែនដី (រង្វិលខ្ញាល់) តែងផ្លាស់ប្តូរជានិច្ច នេះដោយសារកម្លាំងកកិតដែលកើតពីទឹកជោរទឹកនាច សភាពធាតុអាកាស និងបាតុភូតខាងធរណីវិទ្យាផងដែរ

ទោះជាយ៉ាងណា ការសម្របសម្រួលឱ្យត្រឹមត្រូវឡើងវិញ ត្រូវរង់ចាំរហូតដល់ការកំណត់ម៉ោងតាមបែប UTC (Coordinate Universal Time) និង GMT (Greenwich Mean Time) ខុសគ្នាដល់ទៅ១ម៉ោងសិន (កើតឡើង៤០០ឆ្នាំម្ដង) ទើបមានការកែប្រែពេលវេលាម្ដងទៀត៕