ការផ្ទុះក្បែរសាលារៀនក្នុងប្រទេសប៉ាគីស្ថាន សម្លាប់សិស្ស ៧នាក់ របួស ៩៩នាក់

28-11-2026 19:51

(អ៉ីស្លាម៉ាបាដ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃរបស់ក្រុមតាលីបង់បាននិយាយថា នៅថ្ងៃសៅរ៍នេះ មានហេតុការណ៍ផ្ទុះមួយនៅជិតសាលារៀនក្នុងខេត្ត Kunar ភាគឦសានប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឱ្យសិស្សចំនួន ៧នាក់ស្លាប់ និងសិស្សផ្សេងទៀតរហូតដល់ ៩៩នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមលោក Abdul Mateen Qani របាយការណ៍បឋមបង្ហាញថា ការផ្ទុះនេះកើតឡើងនៅឯឃ្លាំងស្តុកគ្រឿងផ្ទុះមួយកន្លែងដែលជារបស់ក្រុមហ៊ុនរុករករ៉ែ​ ស្ថិតនៅជាប់នឹងសាលារៀននោះ។

ខេត្ត Kunar ដែលមានព្រំប្រទល់ជាប់នឹងប៉ាគីស្ថាន គឺជាទីតាំងដែលមានសកម្មភាពរុករករ៉ែជាច្រើន។ ការផ្ទុះនេះកើតឡើងក្នុងតំបន់ Andarsir នៃស្រុក Asadabad ហើយអាជ្ញាធរកំពុងស៉ើបអង្កេត រួចបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀត៕