លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ៗស្តីពីការងារបទប្បញ្ញត្តិក្នុងបក្ស
26-11-2026 16:50
(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗស្តីពីការងារបទប្បញ្ញត្តិក្នុងបក្ស ដោយសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី យើងត្រូវតែចាត់ទុកគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាការណែនាំ សិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតស្តីពីការកសាងបក្សក្នុងយុគសម័យថ្មី អនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ប្រកាន់ខ្ជាប់នូវចាត់ទុកការគ្រប់គ្រងបក្សដោយផ្អែកលើ បទប្បញ្ញត្តិជាមធ្យោបាយមូលដ្ឋានសម្រាប់ការគ្រប់គ្រងបក្ស ផ្តោតលើការពង្រឹងការដឹកនាំរបស់បក្ស និងការកសាងបក្ស និងជំរុញជាបន្តបន្ទាប់នូវការកសាងបទប្បញ្ញត្តិ និងប្រព័ន្ធបក្សប្រកបដោយគុណភាពខ្ពស់។
ត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការបង្កើតជាចង្កោមប្រព័ន្ធគ្រប់គ្រង ការសិក្សានិងអប់រំអំពីប្រព័ន្ធគ្រប់គ្រងនិងការអនុវត្តប្រព័ន្ធគ្រប់គ្រង ក៏ដូចជាសម្របសម្រួល និងតភ្ជាប់គ្នារវាងបទប្បញ្ញត្តិរបស់បក្ស ជាមួយនឹងច្បាប់ និងបទប្បញ្ញត្តិរដ្ឋ ដើម្បីផ្តល់នូវការធានា ខាងប្រព័ន្ធគ្រប់គ្រងកាន់តែរឹងមាំ សម្រាប់ការប្រកាន់ខ្ជាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ និងដើម្បីធានាថាបក្ស ជាស្នូលនៃការដឹកនាំដ៏រឹងមាំ នៃបុព្វហេតុសង្គមនិយមដែលមានលក្ខណៈពិសេសចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន
