FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសន្ទនាសកលស្តីពី «កម្លាំងនៃការធ្វើស្វ័យបដិវត្តន៍៖ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនីស្តចិន និងការបំផុសគំនិតសម្រាប់ពិភពលោក» បានបើកធ្វើនៅក្នុងប្រទេសសកលខាងត្បូងជាច្រើន

26-11-2026 16:48

(ប៉េកាំង)៖ ថ្មីៗនេះ កិច្ចសន្ទនាសកលស្តីពី "កម្លាំងនៃការធ្វើស្វ័យបដិវត្តន៍៖ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ របស់បក្សកុម្មុយនីស្តចិន និងការបំផុសគំនិតសម្រាប់ពិភពលោក" ដែលរៀបចំដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅប្រទេសប្រេស៊ីល ម៉ិកស៊ិក មីយ៉ាន់ម៉ា និងប្រទេសសកលខាងត្បូងដទៃទៀត ។ បណ្តាញ CGTN បានផ្សព្វផ្សាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីប្រាំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ តាមរយៈទម្រង់ជាច្រើន បូករួមទាំងការធ្វើបទបង្ហាញនៅក្រៅប្រទេស វេទិកាតុមូលតាមទូរទស្សន៍ និងសិក្ខាសាលារបស់ធនាគារគំនិតជាដើម។

ឥស្សរជននៃមជ្ឈដ្ឋាននយោបាយ សិក្សាស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសជាច្រើនបានចូលរួមព្រឹត្តិការណ៍នេះ ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ អំពីប្រធានបទដូចជាបទពិសោធអភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិន និងការបំផុសគំនិតសំខាន់ៗ ដែលកើតចេញពីអភិបាលកិច្ចនៃប្រទេសចិនជាដើម។

អ្នកចូលរួមបានវាយតម្លៃខ្ពស់ចំពោះការរៀបចំចាត់ចែងនៃកិច្ចប្រជុំពេញអង្គ ដើម្បីជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយជាបន្តបន្ទាប់ ព្រមនិងកោតសរសើរចំពោះបក្សកុម្មុយនីស្តចិនដែលបង្ហាញពីសមត្ថភាពអភិបាលកិច្ចដ៏លេចធ្លោ និងស្មារតីទទួលខុសត្រូវខ្ពស់ ហើយយល់ឃើញថា ព្រឹត្តិការណ៍នេះបានជំរុញប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចរវាងប្រទេសចិន និងបរទេស៕

វិទ្យុមិត្តភាពកម្ពុជាចិន