FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ី បញ្ជូនជនជាតិចិនម្នាក់ត្រឡប់ទៅប្រទេសវិញ សង្ស័យប្រមូលប្រាក់បញ្ញើ ២,៣ពាន់លានដុល្លារដោយខុសច្បាប់ (Video inside)

25-11-2026 16:40

(មូស្គូ)៖ រុស្ស៉ី បានបញ្ជូនជនជាតិចិនម្នាក់ត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយពីបុគ្គលរូបនេះត្រូវបានតាមចាប់ខ្លួនពាក់ព័ន្ធករណីប្រមូលប្រាក់ពីសាធារណជនដោយខុសច្បាប់ ដែលមានទឹកប្រាក់ជាង ១៥ពាន់លានយន់ ស្មើនឹង ២,២៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមក្រសួងសន្តិសុខសាធារណៈ ទីភ្នាក់ងារព័ត៌ចិន Xinhua រាយការណ៍ថា ជនសង្ស័យម្នាក់ដែលមានត្រកូល Shu បានត្រឡប់មកវិញនៅថ្ងៃទី៥ ខែវិច្ឆិកា។ អាជ្ញាធរនិយាយាថាលោក Shu ខ្វះលក្ខណៈសម្បត្តិ និងការអនុញ្ញាតពីស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុ ដែលតម្រូវឱ្យមាន​ សម្រាប់ការទទួលទុកប្រាក់បញ្ញើពីសាធារណជន។ អាជ្ញាធរក៏បានចោទប្រកាន់រូបគាត់ថា បានសន្យាផ្តល់ការប្រាក់ប្រចាំឆ្នាំខ្ពស់តាមរយៈការដាក់ប្រាក់បញ្ញើ។

ការបញ្ជូនទៅវិញនេះ កើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតី ស៉ី ជីនពីង ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកាន់តែស៉ីជម្រៅ នៅក្នុងជំនួបមួយកាលពីសប្តាហ៍មុន ជាមួយមេដឹកនាំរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុង Shenzhen ប្រទេសចិន។

គួរបញ្ជាក់ថា ចិនបានស្នើឱ្យមានការធ្វើបត្យាប័ន បន្ទាប់ពីប៉ូលិសរុស្ស៉ីចាប់ខ្លួនលោក Shu នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ ការចាប់ខ្លួននេះត្រូវបានអនុម័តកាលពីខែកុម្ភៈ ឆ្នាំដដែល ក្រោយពីមានការស៉ើបអង្កេតរបស់ប៉ូលិសខេត្ត Zhejiang ហើយរុស្ស៉ីយល់ព្រមលើការបញ្ជូនទៅវិញនៅក្នុងខែកញ្ញា៕