FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី (Video inside)

25-11-2026 09:19

(បូហ្គោតា)៖ ប្រធានាធិបតីកូឡុំប៊ី លោក Abelardo De La Espriella និងប៉ូលិស បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សចំនួន ២០នាក់ នៅតែស្ថិតក្នុងដៃក្រុមប្រដាប់អាវុធដែលបានចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេច នៅឯផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Cartagena ប្រទេសកូឡុំប៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក De La Espriella និយាយថាក្រុមបុរសប្រដាប់អាវុធមួយក្រុម​ បានចាប់មនុស្សមួយចំនួនធ្វើជាចំណាប់ខ្មាំង ដោយលាក់ខ្លួននៅក្នុងហាងលក់ទំនិញ Exito​ នៃផ្សារទំនើប។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីប៉ូលិសធ្វើសកម្មភាពឆ្លើយតបភ្លាមៗ នៅពេលដែលក្រុមនេះព្យាយាមប្លន់រថយន្តដឹកសាច់ប្រាក់មួយគ្រឿងដែលកំពុងដឹកសាច់ប្រាក់ចេញពីផ្សារទំនើប ប៉ុន្តែការប៉ុនប៉ងនោះបរាជ័យ។

Reuters ថតបានរូបភាពយោធា និងប៉ូលិសដែលបំពាក់អាវុធយ៉ាងពេញដៃ នៅខាងក្រៅហាងមួយក្នុងសង្កាត់ La Castellana នៃទីក្រុង Cartagena ដែលជាតំបន់មានអគារប្រវត្តិសាស្ត្រសម័យអាណានិគមហ៊ុមព័ទ្ធដោយកំពែង និងជាកន្លែងទាក់ទាញភ្ញៀវទេសចរ។

ក្រុមមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតទេ អំពីអត្តសញ្ញាណចំណាប់ខ្មាំងទាំងនោះទេ ខណៈដែលប៉ូលិសប្តេជ្ញាថានឹងជួយពួកគេចេញមកដោយសុវត្ថិភាព៕