FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតទូតកម្ពុជានៅរុស្ស៉ី ទទួលសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រ ពីរុស្ស៉ី ជាមួយលទ្ធផល «ល្អណាស់»

24-11-2026 17:04

(មូស្គូ)៖ លោក ពេជ្រឃុន បញ្ញា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៉ី បានទទួលសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រ សាកលវិទ្យាល័យ Peoples' Friendship University of Russia named after Patrice Lumumba (RUDN University) ជាមួយលទ្ធផល «ល្អណាស់»។

ពិធីទទួលសញ្ញបត្រ បានរៀបចំនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក Vladimir Mikhaylovich Filippov ប្រធានសាកលវិទ្យាល័យ (President of RUDN University)។

តាមរយៈហ្វេសប៊ុក លោកបានសរសេរសារថា «ខ្ញុំមានកិត្តិយស និងមោទនភាពក្រៃលែង ដែលបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតនៅប្រទេសរុស្ស៊ី ជាមួយនឹងអាវហូលប្រពៃណីខ្មែរ។ ចំណេះដឹងជាស្ពាន វប្បធម៌ជាព្រលឹង។ Для меня большая честь и гордость получить в России диплом кандидата исторических наук в традиционном кхмерском наряде из ткани хол. Знание — мост, культура — душа.»។

សូមជម្រាបថា លោក ពេជ្រឃុន បញ្ញា ក្នុងពេលកាន់តួនាទីជាឯកអគ្គរាជទូតបណ្តើរ លោកបានបន្តការសិក្សាថ្នាក់បណ្ឌិតបណ្តើរ និងឈានដល់ការស្រាវជ្រាវ ដើម្បីសរសេរនិក្ខេបទបញ្ចប់ការសិក្សា ស្របតាមក្របខ័ណ្ឌវិទ្យាសាស្ត្រ គ្មានខ្វះចន្លោះផ្នែកណាមួយឡើយ៕