FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម៖ មនុស្ស ៦នាក់ស្លាប់ ១០នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះ នៅក្នុងរដ្ឋធានីហាណូយ

24-11-2026 15:34

​(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប៉ូលិសវៀតណាម បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាមនុស្សយ៉ាងហោច ៦នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះនៅឯតំបន់ទីប្រជុំជនមួយនៃរដ្ឋធានីហាណូយ ដោយបណ្ដាលឱ្យភោជនីយដ្ឋានមួយ កម្ពស់ជាន់បាក់រលំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមសារព័ត៌មានវៀតណាម VnExpress ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោង ៨ព្រឹក ថ្ងៃអង្គារនេះ នៅឯភោជនីយដ្ឋានមួយកន្លែងនៅលើបណ្ដោយផ្លូវ Dong Da ដោយក៏បានបង្កការខូចខាតដល់អគារ និងផ្ទះមួយចំនួននៅក្បែរខាងផងដែរ។ ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាមវិញបានឱ្យដឹងថាការវាយតម្លៃបឋមបានបង្ហាញថាហេតុការណ៍នេះទំនងជាបណ្ដាលមកពីការផ្ទុះហ្កាសចំអិនម្ហូប ហើយបានបន្ថែមថាប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះបានប្រព្រឹត្តទៅ។

បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម អ្នកដែលរងរបួសត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរដើម្បីព្យាបាល៕