BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
23-11-2026 22:06
(អាមេរិក)៖ ក្រុមហ៊ុន Nvidia បានប្រកាសនៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ថា ខ្លួនបានតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ ក្រោយផ្ទុះរឿងអាស្រូវមានទំនាក់ទំនងជាមួយស្រ្តីម្ចាស់ក្រុមហ៊ុន Megaspeed ដែលអាមេរិកថា ជាចារកម្មរបស់ចិន។ នេះបើតាមសារព័ត៌មានសិង្ហបុរី CNA។
ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងក្រោមសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។ ក្រោយការប្រកាសតែងតាំងលោក Jensen Huang ឡើងវិញនេះ ភាគហ៊ុនរបស់ Nvidia បានកើនឡើងជាង ៣១ភាគរយ ក្នុងការជួញដូរមុនបើកទីផ្សារ៕

