FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី ទទួលស្គាល់ថាអ៊ុយក្រែនបាញ់ពន្លិចនាវាចម្បាំង និងវាយប្រហារលើកប៉ាល់ដឹកទំនិញរុស្ស៉ី នៅក្បែរឆ្នេរសមុទ្រលីប៊ី

23-11-2026 15:34

(Reuters)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលស្គាល់ថាកងកម្លាំងអ៊ុយក្រែនបានវាយប្រហារពន្លិចនាវាចម្បាំងរុស្ស៉ី Merkury ជានាវាចម្បាំងស៊េរីថ្មីមួយដែលរុស្ស៉ីបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៣ នៅក្បែរឆ្នេរសមុទ្រនៃប្រទេសលីប៊ី ដោយប្រើប្រាស់ដ្រូនសមុទ្រ ៧គ្រឿងផលិតដោយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមលោក ហ្សេលេនស្គី កងកម្លាំងអ៊ុយក្រែនក៏បានកំណត់គោលដៅលើកប៉ាល់ដឹកទំនិញរុស្ស៉ី MV ⁠Angara ផងដែរ ដោយលោកអះអាងថាត្រូវបានរុស្ស៉ីប្រើប្រាស់ដើម្បីដឹកអាវុធ។ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram លោក ហ្សេលេនស្គីបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងបន្តធ្វើប្រតិបត្តិការនៅក្នុងដែនទឹកដែលត្រូវបានកំណត់»។ លោក ហ្សេលេនស្គីបន្ថែមទៀតថាឧទ្ធម្ភាគចក្រប្រយុទ្ធ Ka-27 មួយគ្រឿងរបស់រុស្ស៉ីក៏ត្រូវបានកម្ទេចទៅជាមួយនាវាចម្បាំង Merkury ផងដែរ។

គួរបញ្ជាក់ថា ការទទួលស្គាល់របស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីអង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអំពាវនាវឱ្យមានការសើបអង្កេតដោយឯករាជ្យលើការវាយប្រហារដោយដ្រូនលើនាវា ២គ្រឿងនៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី នៅចំពោះមុខការសង្ស័យថាការវាយប្រហារនេះអាចជាផលវិបាកមួយកើតចេញពីសង្រ្គាមនៅអ៊ុយក្រែន៕