FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្លាប់ ៣នាក់ បាត់ខ្លួន ៣៦នាក់ ក្នុងអគ្គិភ័យឆេះរោងចក្រនៅឥណ្ឌូណេស៊ី

22-11-2026 14:57

(ហ្សាការតា)៖ ក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន និងកំពុងតាមស្វែងរកកម្មករ ៣៦នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីមានអគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងស្ថិតនៅកោះជ្វា ដោយសម្លាប់មនុស្ស ៣នាក់ និង៤នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ១៥នាក់បានរស់រានមានជីវិត ក្នុងអគ្គិភ័យខាងលើដែលបានកើតឡើងនៅក្នុងខេត្ត Banten ហើយមាន ៤នាក់ក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯរោងចក្រផលិតស្ករគ្រាប់មួយកន្លែងស្ថិតក្នុងស្រុក Cikande តំបន់ Serang ខេត្ត Banten។

អាជ្ញាធរឥណ្ឌូណេស៊ីមិនបានប្រកាសពីមូលហេតុដែលបណ្ដាលឱ្យមានអគ្គិភ័យនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង៕