FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ (Video inside)

22-11-2026 09:36

(វ៉ាសូវី)៖ អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានអះអាងថា NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ មួយថ្ងៃបន្ទាប់ពីប៉ូឡូញអះអាងថារុស្ស៉ីបានបំពានដែនអាកាសរបស់ខ្លួនជាមួយវត្ថុចំនួន៣ ដែលទំនងជាមីស៊ីល ២គ្រាប់ និងដ្រូនមួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោក Mark Rutte ធ្វើឡើងនាឱកាសដែលរូបលោកស្ថិតនៅក្នុងទីក្រុងវ៉ាសូវី និងត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ ​PAP កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។ «ខ្ញុំអាចធានាបានថា NATO​ នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ»។ នេះជាការគូសបញ្ជាក់របស់លោក Mark Rutte។

លោក Mark Rutte បានបន្ថែមទៀតថាប្រមុខកងកម្លាំង NATO ក្នុងតំបន់អឺរ៉ុប លោកនាយឧត្តមសេនីយ៍ Alexus Grynkewich នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ដើម្បីកំណត់អត្តសញ្ញាណរាល់ការគំរាមកំហែងសំដៅការពារ និងកំញើញ ព្រមទាំងដាក់ចេញវិធានការឱ្យបានសមស្របក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា ប៉ូឡូញ កាលពីថ្ងៃសុក្រកន្លងទៅនេះបានអះអាងថារុស្ស៉ីបានបំពានដែនអាកាសរបស់ខ្លួនជាមួយវត្ថុចំនួន៣ ដែលទំនងជាមីស៊ីល ២គ្រាប់ និងដ្រូនមួយគ្រឿង។ ឧប្បដិហេតុនេះដែរកើតមានឡើងចំពេលប៉ូឡូញធ្វើជាម្ចាស់ផ្ទះរៀបចំសមយុទ្ធយោធារបស់ក្រុមចម្រុះនៃឆន្ទៈដែលជាសម្ព័ន្ធភាពមួយត្រូវបានបង្កើតឡើងដើម្បីផ្ដល់ការគាំទ្រដល់អ៊ុយក្រែន៕