FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធីប្រគល់ពានរង្វាន់ Orchid លើកទី ៣ ប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង

21-11-2026 15:14

(ប៉េកាំង)៖ ពិធីប្រគល់ពានរង្វាន់ Orchid លើកទី ៣ បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីនេះ ។

ពានរង្វាន់ Orchid ត្រូវបានបង្កើតឡើងក្នុងគោលបំណងអនុវត្ត «គំនិតផ្តួចផ្តើមអរិយធម៌សកល»ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ។ ពានរង្វាន់នេះបានផ្តល់រង្វាន់ដល់បុគ្គល និងអង្គការអន្តរជាតិដែលបានរួមចំណែកយ៉ាងលេចធ្លោក្នុងការផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិ ព្រមទាំងជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមកផ្នែកអរិយធម៌ចិន និងបរទេស។ សម្រាប់ឆ្នាំនេះ មានជ័យលាភីអន្តរជាតិចំនួន ១០ នាក់ មកពីបណ្តាប្រទេសនានា ដូចជាប្រទេសបារាំង សិង្ហបុរី និងសហរដ្ឋអាមេរិកជាដើម បានទទួលពានរង្វាន់នេះ។

អ្នកចូលរួមព្រឹត្តិការណ៍បានកត់សម្គាល់ថា ពានរង្វាន់ Orchid បង្កើតឡើងនៅប្រទេសចិន ប៉ុន្តែតភ្ជាប់ជាមួយពិភពលោកទាំងមូល ដែលបានពង្រីកឥទ្ធិពលអន្តរជាតិរបស់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពីការបង្កើតឡើងមក និងបានបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការរួមរស់នៅជាមួយគ្នា ដោយសុខដុមរមនារវាងអរិយធម៌ខុសៗគ្នា។

អ្នកចូលរួមបានលើកឡើងថា យើងគួរប្រកាន់ខ្ជាប់នូវការតម្កល់ទុកគ្នាដោយសមភាព ដើម្បីជំរុញការរួមរស់នៅប្រកបដោយបរិយាបន្នរវាងអរិយធម៌ខុសៗគ្នា ការពារឫសគល់នៃវប្បធម៌ដើម្បីធានាឱ្យបានអរិយធម៌មនុស្សជាតិត្រូវបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ បង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាឆ្លាតវៃ ដើម្បីធានាថាផ្លែផ្កានៃអរិយធម៌ផ្តល់ផលប្រយោជន៍ជាមួយគ្នានិងអាចចែករំលែកទៅកាន់មនុស្សគ្រប់ៗគ្នា ក្នុងន័យរួមចំណែកជាតម្រិះប្រាជ្ញា និងកម្លាំងកាន់តែច្រើនក្នុងការជំរុញវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន