FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិបុលភាព​រួម​នៃអាស៊ី-ប៉ាស៊ីហ្វិក​៖ ​ចក្ខុវិស័យ​​អភិវឌ្ឍ​ន៍​ក្នុងតំបន់​ដែលអាច​អនុវត្តបាន

21-11-2026 14:40

(ប៉េកាំង)៖ ​​ពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុម​កំពូល​នាយកប្រតិបត្តិ​អង្គការ APEC សិនចិន​ឆ្នាំ ២០២៦ ​​លោក Xi Jinping ​​ប្រធានរដ្ឋចិន​បាន​លើកឡើង​គំនិតផ្តួចផ្តើមដ៏សំខាន់មួយ​៖ ​បង្កើត​សមាគម​ពិភពលោក​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​ឈូង​សមុទ្រ​​។ ​តាមរយៈ​គំនិតផ្តួច​ផ្តើម​សហប្រតិបត្តិការ​ថ្មី​មួយនេះ យើង​នឹង​​យល់ដឹង​កាន់តែច្បាស់​អំពី​អត្ថន័យ​​​នៃ​ប្រធានបទ​​ស្នូលនៃ​អង្គការ​ ​APEC ​​អំ​ពី​វិបុលភាពរួម​អាស៊ី-ប៉ាស៊ីហ្វិក។ ​ ​អាចនិយាយបានថា ​​​ទស្សនាទាន​អំពី​ការ​បង្កើត​សមាគម​​ឈូងសមុទ្រ​ជាការអនុវត្ត​ជាក់ស្តែង​នៃ​​​​ចក្ខុ​វិស័យ​​អភិវឌ្ឍន៍រួម​នៃ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​។ ​

លោក ​​Xi Jinping បានលើកឡើងថា​៖ «តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ជាទី​ប្រសព្វ​នៃ​តំបន់​ឈូងសមុទ្រ​សំខាន់បំផុត​នៅលើពិភពលោក ​សេដ្ឋកិច្ច​ឈូង​សមុទ្រ​​មានលក្ខណៈ​ច្បាស់លាស់​ពោលគឺ​បើកទូលាយ ​​​សម្របសម្រួល និង​​ផ្តល់​ផលប្រយោជន៍​ដល់តំបន់ជុំវិញ​។​» ​​ឈូងសមុទ្រ​ជា​មជ្ឈមណ្ឌល​ប្រកប​ដោយ​ភាពរស់រវើក​នៃ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក ​​ខណៈ​ទីតាំងរៀបចំ​កិច្ចប្រជុំ​កំពូល​​នៃ​អង្គការ​​APEC ​លើកនេះ​​គឺ ក្រុងសិនចិន​ ក៏​គឺស្ថិតនៅក្នុង​​មហាតំបន់​ឈូងសមុទ្រ​ក្វាំងទុង​-ហុងកុង-ម៉ាកាវ​ផងដែរ ។​

ឈូងសមុទ្រ​​គំរូ​​មួយចំនួន​ស្ថិត​តាម​​ឆ្នេរ​មហា​​សមុទ្រ​ប៉ាស៊ីហ្វិក​ ​​ដូចជា​តំបន់​ឈូង​សមុទ្រ​តូក្យូ ​តំបន់​ឈូងសមុទ្រ​សាន់ហ្វាន់ស៊ីស្កូ តំបន់ឈូងសមុទ្រ​ស៊ីដនី ជាដើម ​ដែល​បាន​ប្រមូលផ្តុំ​នូវ​ធនធាន​កំពូល​​ៗ​ផ្នែក​ច្នៃ​ប្រឌិតថ្មី​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ​ចង្កោម​ឧស្សាហកម្ម​ដ៏ពេញលេញ ​និង​​បណ្តាញ​ពាណិជ្ជកម្ម​ដ៏​មមាញឹក​​ ​​ ​ក៏​ប៉ុន្តែ​ ​​ក្នុងរយៈពេល​ជា​យូរ​កន្លង​មក ​ ​តំបន់ឈូង​សមុទ្រ​នានា​ភាគច្រើន​គឺ​រុករក​មាគ៌ា​អភិវឌ្ឍ​ន៍​ដោយ​ខ្លួនឯង ​ក្នុង​វិស័យ​ដូចជា​ការផ្លាស់ប្តូរ​បទពិសោធ​ ​ការសម្រេច​សម្រួល​ខាង​​ឧស្សាហកម្ម​ ​ជាដើម ​នៅ​មាន​របាំង​មិនតិច​ទេ​។ ​ការលើកឡើង​នៃ​​គំនិត​ផ្តួចផ្តើម​អំពី​​ការបង្កើត​សមាគម​ពិភពលោក​សម្រាប់​កិច្ច​​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​តំបន់ឈូង​សមុទ្រ​​​​​ គឺសំដៅលើ​ចំណុច​ខ្សោយ​មួយនេះ​ ​ក្នុងគោល​បំណង​បំបែក​​របាំង​សហប្រតិបត្តិការ​រវាង​អង្គភាព​សេដ្ឋកិច្ច​ដែលស្ថិតក្នុងបណ្តា​តំបន់​ឈូង​សមុទ្រ​នៃ​ពិភពលោក​។​ដូច​​​​ការសង្កត់ធ្ងន់​​របស់​លោក​ Xi Jinping ៖ “ ​គួរជំរុញ​​​សមាហរណកម្ម​សេដ្ឋកិច្ចក្នុងតំបន់ ​ជំរុញ​សេរីភាព​នៃ​លំហូរ​ធាតុ​ចូល​​សេរី​ ”។ ​បើសិនជា​ការ​បង្កើត​សមាគម​​តំបន់ឈូង​សមុទ្រ​អាច​ត្រូវ​​អនុវត្ត​ជាក់ស្តែង​ ​នោះនឹងមានសង្ឃឹម​ក្លាយជា​​វេទិកា​លក្ខណៈ​ពិសោធន៍​មួយ​ដែល​ជំរុញ​ដល់​ការ​រួមបញ្ចូល​គ្នា​រវាង​ធាតុចូល ​ ​​នឹងគាំទ្រ​​​បច្ចេកវិទ្យា ​មូលធន និងធនធានមនុស្ស​ឱ្យ​រៀន​សូត្រ​ពី​គ្នា ផ្លាស់ប្តូរគ្នា និងចែករំលែកគ្នា​ទៅវិញទៅមក​រវាង​តំបន់ឈូង​សមុទ្រ ​បង្វែរ​ពី​​​កំណើន​​តែ​ឯកឯង​ទៅ​ជា​ការ​គ្រប​ដណ្តប់​​ដល់​តំបន់​ជុំវិញ ​ដែលនឹង​ជំរុញ​ដល់​ការឈានទៅមុខ​ក្នុង​ពេល​ដំណាល​គ្នា​​។​

វិបុលភាព​រួម​នៃអាស៊ី-ប៉ាស៊ីហ្វិក​​​ជា​ចក្ខុ​វិស័យ​​​អភិវឌ្ឍន៍​មួយ​​ដែល​មាន​ច្រើន​ស្រទាប់​​និង​​អាច​អនុវត្ត​ជាក់​ស្តែង​បាន ​៖ ​មូលដ្ឋាន​គឺ​ប្រកាន់​ខ្ជាប់​ការ​​បើកទូលាយនិង​ធ្វើកិច្ចសហប្រតិបត្តិការ ​។ ​​ប្រឆាំង​យ៉ាងម៉ឺងម៉ាត់​ចំពោះ​​ការបិទខ្ទប់​និង​ការ​​កាត់ផ្តាច់ពីគ្នា។ ​កម្លាំងចលករ​ស្នូល​មកពី​ការ​ច្នៃប្រឌិតថ្មី​ ​ដែល​​ផ្តោត​​សំខាន់​លើ​ការ​បង្រួម​គម្លាត​អភិវឌ្ឍន៍​ក្នុងតំបន់ ។ ​​គន្លឹះ​នៃការអនុវត្ត​គឺ​ធ្វើឱ្យ​មជ្ឈដ្ឋាន​​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​​ហ៊ាន​ធ្វើ​ហ៊ាន​ទទួល​ខុសត្រូវ​​​ ។ ​​​គុណតម្លៃ​ផ្តោតទៅលើ​​ការផ្តល់​ផលប្រយោជន៍ដល់មនុស្ស​ទូទៅ​ ការចែករំលែក​​ ​និង​ការ​​​​ចាត់ទុក​​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជា​សំខាន់​។​​​

ក្នុងនាម​ជា​​ទស្សនាទាន​សំខាន់​នៃ​ការអនុវត្ត​គំនិត​វិបុលភាព​រួម​អាស៊ី​-ប៉ាស៊ីហ្វិក ​​គំនិត​ផ្តួចផ្តើម​​ស្តីពី​ការ​បង្កើត​សមាគម​ពិភពលោក​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​តំបន់ឈូង​សមុទ្រ​​គឺ​​បើកទូលាយ​ចំពោះ​តំបន់​ឈូង​សមុទ្រ​នៃ​បណ្តា​អង្គភាព​សេដ្ឋកិច្ច​ ​ស្វាគមន៍ចូលរួម​ជាមួយគ្នា ​​ដើម្បី​ប្រែក្លាយ​ឧត្តមភាព​​នៃ​ការច្នៃប្រឌិតថ្មី​នៃតំបន់​ឈូង​សមុទ្រ​​ឱ្យ​​ទៅ​ជា​ទ្រព្យ​​សម្បត្តិ​រួម​នៃ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក។​

ពឹង​ផ្អែក​លើ​វេទិកា​​​ប្រតិបត្តិការ​​ក្រោម​គំនិត​ផ្តួចផ្តើម​មួយនេះ ​​បណ្តា​សហគ្រាស​ធុរកិច្ច​​នៃ​តំបន់​​អាស៊ី​-ប៉ាស៊ីហ្វិក​មាន​សង្ឃឹម​ពង្រឹង​ការសម្របសម្រួល​​​ខ្សែសង្វាក់​ផលិតកម្ម​ឱ្យ​កាន់តែស៊ីជម្រៅ ធ្វើការវិនិយោគ ​ និងការ​ផ្លាស់ប្តូរគ្នា ​ដើម្បី​​ជំរុញ​ឱ្យ​​គំនិតឯកភាព​រួម​នៃ​​កិច្ចប្រជុំកំពូល APEC​​​ ក្លាយជា​គម្រោង​ ឱកាសការងារ ​និង​ផលប្រយោជន៍​ជាក់ស្តែង​​របស់​ប្រជាជន​​​។

ក្រោម​ក្រប​ខ័ណ្ឌ​សហប្រតិបត្តិការ​​​នៃ​​គំនិតផ្តួចផ្តើម​មួយនេះ​ក្រៅពី​​​ការ​បង្កើន​ទំហំ​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់, ​​ ​ព្រមពេល​ជាមួយនេះ​​ក៏ត្រូវ​គិត​គូរ​ដល់​​សុខុមាលភាព​ប្រជាជន​​ផងដែរ​ទាំង​ផ្នែក​​សន្តិសុខ​ស្បៀងអាហារ ​ការធានាខាង​​ថាមពល ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ​ដើម្បី​​​បន្ត​​បង្កើន​សមត្ថភាព​​អភិវឌ្ឍន៍​​ដោយ​ម្ចាស់ការ​នៃអង្គភាព​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍ ​ដើម្បី​ឱ្យ​មហាជន​ទទួលបាន​ឱកាស​ការងារ​កាន់តែច្រើន ​និង​ទទួលបាន​សេវាសាធារណៈប្រកប​ដោយ​គុណភាព​កាន់តែល្អ​​។​

និយាយរួម ​​គំនិត​ផ្តួចផ្តើម​សហប្រតិបត្តិការ​​​ថ្មី​​មួយនេះ​គឺ​ចក្ខុ​វិស័យ​​​អំពី​ការអភិវឌ្ឍ​នៃ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក។ ​​សមាគម​ពិភពលោក​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​ឈូង​សមុទ្រ​​​នឹង​​ឈានទៅ​មុខ​តាមទិសដៅ​​ដែល​បើកទូលាយ ​ច្នៃប្រឌិតថ្មី ​អនុវត្តជាក់ស្តែង​ និង​ផ្តល់​ផល​ប្រយោជន៍​ជា​ទូទៅ​ ជឿជាក់ថា វាមុខជានឹង​កសាង​មាគ៌ា​ជាក់ស្តែង​​មួយ​សម្រាប់​ការកសាង​​​សហគមន៍​ជោគវាសនា​រួម​អាស៊ី-ប៉ាស៊ីហ្វិក ​ដើម្បី​ជំរុញ​វិបុលភាពរួម​ជាមិនខាន​៕

វិទ្យុមិត្តភាពកម្ពុជាចិន