FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិក្ខាសាលាស្តីពីការកសាងច្រករបៀងនវានុវត្តន៍ឡានឆាង-មេគង្គលើកទីបី រួមចំណែកជំរុញការអភិវឌ្ឍដោយបន្ស៊ីគ្នាក្នុងតំបន់

20-11-2026 17:28

(ប៉េកាំង)៖ នៅថ្ងៃទី ១៨ ខែវិច្ឆិកា សិក្ខាសាលាស្តីពីការកសាងច្រករបៀងនវានុវត្តន៍ឡានឆាង-មេគង្គលើកទីបីបានបើកធ្វើនៅទីក្រុងគុនមីង ខេត្តយូណានប្រទេសចិន។ អ្នកតំណាងមកពីស្ថាប័នគ្រប់គ្រងនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាសមកពីប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានជួបជុំគ្នានៅទីក្រុងគុនមីង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្លងដែន ក្រោមប្រធានបទ "ការតភ្ជាប់ឆ្លាតវៃរវាងឡានឆាង-មេគង្គ បង្កើតអនាគតរួម" ដែលបានដាក់បញ្ចូលសន្ទុះនវានុវត្តន៍ទៅក្នុងទសវត្សរ៍ទីពីរនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

កិច្ចប្រជុំលើកនេះសម្រេចបាននូវគំនិតឯកភាពរួមដោយផ្តោតលើបញ្ហាសំខាន់ៗដូចជា ការកសាងលេខាធិការដ្ឋានច្រករបៀងនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងដែន និង "អគ្គិសនី + កុំព្យូធីង" ដោយផ្តោតលើទិសដៅសហប្រតិបត្តិការសំខាន់ៗចំនួនបួន គឺ សន្តិសុខស្បៀង អភិបាលកិច្ចដងទន្លេ សុខភាព និងសុខុមាលភាព និងការផ្លាស់ប្តូរប្រជាជន។

វាក៏បានកែលម្អមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងចំណោមប្រទេសទាំងប្រាំមួយផងដែរ។ ខេត្តយូណាន បានពឹងផ្អែកលើឧត្តមភាពនៃទីតាំងភូមិសាស្ត្ររបស់ខ្លួន ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ដោយបានបង្កើតមន្ទីរពិសោធន៍អន្តរជាតិចម្រុះចំនួន ១៣០។ ការដាក់ពង្រាយវេទិកានវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបាននិងកំពុងមានសុក្រឹតភាពជាបន្តបន្ទាប់ ហើយសមិទ្ធផលសហប្រតិបត្តិការជាច្រើនត្រូវបានជ្រើសរើស ជាករណីគំរូនៃការផ្ទេរបច្ចេកវិទ្យាថ្នាក់ជាតិដែលមានគុណភាពខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន