FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី Peng Liyuan រួមជាមួយភរិយារបស់ថ្នាក់ដឹកនាំ ឬតំណាងអង្គភាពសេដ្ឋកិច្ច APEC អញ្ជើញទៅទស្សនាការតាំងពិព័រណ៍ ក្រោមប្រធានបទ «ការបន្តវេននិងធ្វើនវានុវត្តន៍នៃបេតិកភណ្ឌវប្បធម៌អរូបី Lingnan»

20-11-2026 17:25

(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន​បានបើកធ្វើសកម្មភាពរួមគ្នា នៅទីលានវប្បធម៌ឈូងសមុទ្រ Shenzhen ជាមួយភរិយារបស់មេដឹកនាំឬតំណាងអង្គភាពសេដ្ឋកិច្ច ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំ APEC លើកទី៣៣។

លោកស្រី Peng Liyuan បានអញ្ជើញភ្ញៀវកិត្តិយសទៅទស្សនាការតាំងពិព័រណ៍ក្រោមប្រធានបទ "ការបន្តវេននិងធ្វើនវានុវត្តន៍ នៃបេតិកភណ្ឌវប្បធម៌អរូបី Lingnan"។ ភ្ញៀវកិត្តិយសគ្រប់គ្នាមានសេចក្តីសប្បាយរីករាយ ដោយឈប់មើលម្ដងម្កាល នូវស្នាដៃសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបីដ៏ប្រណីត នាំគ្នាទស្សនាការសម្តែងសិល្បៈខ្នាតតូចដែលមានលក្ខណៈពិសេសតំបន់ Lingnan និងដកបទពិសោធទស្សនាទេសភាពតាមដងផ្លូវQilouបែបឌីជីថល។

លោកស្រី Peng Liyuan បានផ្លាស់ប្តូរមតិយោបល់ជាមួយភ្ញៀវកិត្តិយស ដោយបានថ្លែងថា វប្បធម៌ Lingnan គឺជាមែកធាងដ៏សំខាន់មួយនៃវប្បធម៌ចិន ដែលបង្ហាញពីប្រាជ្ញានៃការរួមរស់ជាមួយគ្នាដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ។ ភាគីចិនមានឆន្ទៈពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រពីគ្នាទៅវិញទៅមកជាមួយគ្រប់បណ្តាភាគី ។ ភ្ញៀវកិត្តិយសបានសម្តែង ការកោតសរសើរចំពោះប្រវត្តិសាស្ត្រដ៏យូរលង់ និងជ្រាលជ្រៅនៃវប្បធម៌ប្រពៃណីចិន និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃការធ្វើទំនើបកម្មតាមបែបផែនចិន និងរំពឹងទុកពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន