FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីប្រកាស​សន្តិភាព​របស់ប្រមុខ​រដ្ឋ​នៃ​​​ប្រទេសចិន រុស្ស៊ី​ និង​អាមេរិក

20-11-2026 16:41

(ប៉េកាំង)៖ លោក​ Xi Jinping ប្រធានរដ្ឋ​ចិន​ ​លោកភូទីន ​ប្រធានាធិបតីរុស្ស៊ី ​និង​លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​​បាន​ជួបសន្ទនា​​នៅទីក្រុង​ Shenzhen នាថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦​។ ​​មេដឹកនាំ​របស់​ប្រទេសទាំងបី​បាន​ផ្លាស់ប្តូរ​គំនិតយោបល់​យ៉ាងស៊ីជម្រៅ​អំពី​ស្ថានការណ៍អន្តរជាតិនាពេលបច្ចុប្បន្ន ​​ខិតខំ​ប្រឹងប្រែងដើម្បីគាំ​ពារ​​ស្ថិរភាព​ជា​យុទ្ធសាស្ត្រ ​និង​សន្តិសុខ​អន្តរជាតិ​។

ទី១ ក្នុងនាម​ជាប្រទេសសមាជិកអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​ប្រទេស​ចិន រុស្ស៊ី​និង​អាមេរិកធ្វើកិច្ច​ខិតខំប្រឹងប្រែង​ដើម្បី​​ជំរុញ​កំណែទម្រង់​នៃ​អង្គការសហប្រជាជាតិ ​ក្នុងន័យ​ធ្វើ​ឱ្យ​អង្គការនេះអាចឆ្លើយតប​បញ្ហាប្រឈម​សកលដោយ​មានប្រសិទ្ធភាព​ ​និង​បំពេញ​បេសកកម្មជា​មូលដ្ឋាន​របស់ខ្លួន​ក្នុង​ការ​ថែរក្សា​សន្តិភាព ​និងសន្តិសុខ​អន្តរជាតិ។

ទី២ ប្រទេសទាំងបី​មានផែនការបង្កើនការផលិត​និងការផ្គត់ផ្គង់​ផលិតផល​ប្រេងចម្រាញ់ ​ដើម្បីផ្តល់ផល​ប្រយោជន៍ដល់​ប្រទេសនានា​លើ​ពិភពលោក។ ​ប្រទេសទាំងបី​រំលឹកឡើងវិញ​អំពីសារៈសំខាន់​នៃលំហូរ​ថាមពល​​​ប្រកបដោយ​ស្ថិរភាព។

ទី៣ ប្រមុខរដ្ឋនៃ​ប្រទេសទាំងបី​បានទទួលស្គាល់​ពី​សារៈសំខាន់​នៃគោលការណ៍ស្តីអំពី​​ការយល់ព្រមរបស់ជាតិ ​និង​ការគោរពចំពោះ​អភ័យឯកសិទ្ធិ​របស់​​មន្ត្រីរដ្ឋ​ ​ដោយ​បានឯកភាពគ្នាថា តុលាការព្រហ្មទណ្ឌអន្តរជាតិ​និងស្ថាប័នដទៃស្រដៀងគ្នា​មិនត្រូវប្រើប្រាស់​សិទ្ធិយុត្តាធិការដោយ​ខុសទំនង​។

ទី៤ ប្រមុខរដ្ឋ​នៃប្រទេសទាំងបី បានរំលឹកឡើងវិញថា សង្គ្រាមនុយក្លេអ៊ែរមិនមានអ្នកឈ្នះឡើយ ហើយមិនត្រូវឱ្យកើតមានឡើងជាដាច់ខាត។​ ប្រទេសទាំងបី​នឹង​ធ្វើ​កិច្ចសន្ទនាស្ដីពីការកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ ​និងការទប់ស្កាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន