បទវិភាគ៖ កិច្ចប្រជុំកំពូលស្តីពីនាយកប្រតិបត្តិនៃ APEC បង្កើតជាស្ពានថ្មីសម្រាប់ការបើកចំហ និងកិច្ចសហប្រតិបត្តិការ
20-11-2026 16:02
(ប៉េកាំង)៖ "គំនិតផ្តួចផ្តើមរបស់ប្រធានរដ្ឋចិនលោក Xi Jinping ស្របតាមការរំពឹងទុករបស់អង្គភាពសេដ្ឋកិច្ច APEC ជាច្រើនចំពោះការបើកចំហ និងកិច្ចសហប្រតិបត្តិការ" "សុន្ទរកថារបស់លោក Xi Jinping ប្រធានរដ្ឋចិនគួរឱ្យរំភើបចិត្ត ប្រទេសចិនប្តេជ្ញាជំរុញការបង្កើតឡើងនូវនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោក ដែលមានភាពកាន់តែបើកចំហ " "ប្រទេសចិនបានផ្ញើជូន នូវលិខិតអញ្ជើញទៅកាន់ពិភពលោកដើម្បីចែករំលែកកាលានុវត្តភាព"...ថ្ងៃទី១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីនាយកប្រតិបត្តិនៃ APEC និងថ្លែងសុន្ទរកថាគន្លឹះ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ពីសហគមន៍អន្តរជាតិ។ ភ្ញៀវកត្តិយសដែលចូលរួមកិច្ចប្រជុំ បាននាំគ្នាលើកឡើងថា សុន្ទរកថាគន្លឹះរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានចង្អុលបង្ហាញទិសដៅ សម្រាប់ឆ្ពោះទៅរកវិបុលភាពរួមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងព ង្រឹងការកសាងទំនុកចិត្តរបស់គ្រប់បណ្តាភាគី់ ក្នុងការសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក៏ដូចជាការចែករំលែកកាលានុវត្តភាព របស់ប្រទេសចិន។
នេះជាលើកទី៣ ហើយដែលប្រទេសចិនទទួលធ្វើជាម្ចាស់ផ្ទះAPEC។ ការបើកចំហឬក៏ការបិទខ្ទប់ ការធ្វើកិច្ចសហប្រតិបត្តិការ ឬក៏ការបែកបាក់ កំណែទម្រង់ឬក៏អភិរក្សនិយម ទាំងនេះគឺជាប្រធានបទក្នុងយុគសម័យដែលអង្គភាព សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកត្រូវប្រឈមមុខ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ ចំពោះប្រធានបទក្នុងយុគសម័យនេះ។ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងនូវសំណើ៤ចំណុចគឺ"គួរតែគាំពារស្ថានភាពទូទៅនៃសន្តិភាព និងស្ថិរភាព" "គួរតែកសាងស្ពាននៃការបើកចំហនិងកិច្ចសហប្រតិបត្តិការ" "គួរតែបំផុសកម្លាំងចលករ នៃកំណើនប្រកបដោយនវានុវត្តន៍"និង "គួរតែពង្រីកមាគ៌ានៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ" ដែលបានចង្អុលបង្ហាញនូវទិសដៅសម្រាប់ការពួតដៃ គ្នាកសាងសហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិក និងការជំរុញវិបុលភាពរួមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ របស់ប្រទេសចិន ។ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោក Xi Jinping ប្រធានរដ្ឋចិនបានចង្អុលបង្ហាញថា ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ មិនត្រឹមតែជាផែនទីចង្អុលបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួន របស់ប្រទេសចិនតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ជាបញ្ជីកាលានុវត្តភាពសម្រាប់ កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិករហូតដល់ទូទាំងពិភពលោកផងដែរ។ ផែនការនេះ បានផ្ញើលិខិតអញ្ជើញសហការរបស់ប្រទេសចិន ទៅកាន់មជ្ឈដ្ឋានធុរកិច្ចពិភពលោក។ ភ្ញៀវកត្តិយស ដែលចូលរួមកិច្ចប្រជុំជាច្រើនបានថ្លែងថា សុន្ទរកថាគន្លឹះរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានពង្រឹងជំនឿចិត្តរបស់មជ្ឈដ្ឋានធុរកិច្ចគ្រប់បណ្តាប្រទេសនានាលើពិភពលោក ក្នុងការបង្កើនការបណ្តាក់ទុននៅប្រទេសចិន និងធ្វើអាជីវកម្មកាន់តែស៊ីជម្រៅនៅក្នុងទីផ្សារប្រទេសចិន។
តើ "ការអញ្ជើញធ្វើកិច្ចសហប្រតិបត្តិការ" នេះនឹងផ្តល់កាលានុវត្តភាពរបស់ប្រទេសចិនណាខ្លះដល់គ្រប់បណ្តាប្រទេសនានា? ពោលគឺ ទីផ្សារបើកចំហដ៏ធំធេង គឺពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រទេសចិនគឺជាទីផ្សារប្រើប្រាស់ធំទីពីរលើពិភពលោក ដែលមានក្រុមចំណូលមធ្យមដ៏ធំបំផុតក្នុងពិភពលោក ដែលមានសក្តានុពលនៃការវិនិយោគ និងការប្រើប្រាស់ដ៏ធំសម្បើម។បច្ចុប្បន្ននេះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អង្គភាពសេដ្ឋកិច្ចចំនួន១៣ផ្សេងទៀតក្នុងចំណោមអង្គភាពសេដ្ឋកិច្ច APEC ទាំង២១។ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ ការនាំចេញនាំចូលរបស់ចិនទៅកាន់ អង្គភាពសេដ្ឋកិច្ចផ្សេងទៀតរបស់APECបានកើនឡើង២៥.៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។
ពីការគាំពារយ៉ាងម៉ឺងម៉ាត់ នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី រហូតដល់ការជំរុញការអភិវឌ្ឍ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ»ប្រកបដោយគុណភាពខ្ពស់ ប្រទេសចិនបានបន្តបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាទៅក្នុងកំណើនសេដ្ឋកិច្ចពិភពលោក និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។
ការអភិវឌ្ឍថ្មីកំពុងកើតឡើងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ចាត់ទុកកិច្ចប្រជុំកំពូលស្តីពីនាយកប្រតិបត្តិនៃAPECឆ្នាំ២០២៦ជាឱកាស ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនឹងត្រូវជំរុញជាបន្តបន្ទាប់ ហើយមជ្ឈដ្ឋានធុរកិច្ចនៃបណ្តាប្រទេសនានា នឹងចូលរួមចែករំលែកឱកាសទំនើបកម្មរតាមបែបផែនចិន បានកាន់តែប្រសើរឡើង៕
វិទ្យុមិត្តភាពកម្ពុជាចិន

