FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping​ ប្រធានរដ្ឋចិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC លើកទី ៣៣ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ

20-11-2026 15:36

(ប៉េកាំង)៖ ព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា លោក Xi Jinping​ ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC លើកទី ៣៣ នៅក្រុងសិនចិន ព្រមនិងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា«កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក បន្តចារទំព័រថ្មីនៃ​​"​អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក"»។

លោក Xi Jinping​​ បានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្ម​ដែលពុំធ្លាប់មានក្នុងមួយ​សតវត្ស​កំពុង​វិវត្តកាន់តែលឿន​ នវានុវត្តន៍ផ្នែកបច្ចេកវិទ្យានិងឧស្សាហកម្មបានលេចចេញឥតឈប់ឈរ។ ប្រឈមមុខនឹងឱកាសនិងបញ្ហាប្រឈមថ្មីៗ កិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកចាំបាច់ត្រូវតែសម្របទៅនឹងបរិបទថ្មី បោះជំហានថ្មីទៅមុខ និងបង្កើតនិម្មាបនកម្មថ្មីដើម្បីជំរុញការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដែលរួមសុខរួមទុក្ខ បើកទូលាយនិងរួមបញ្ចូលគ្នា ត្រួសត្រាយនិងច្នៃប្រឌិតថ្មី បរិយាបន្ននិងអភិវឌ្ឍ។

ប្រទេសចិនជាអ្នកផ្តួចផ្តើម អ្នកជំរុញ និងអ្នកដើរនៅជួរមុខនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក។ ភាគីចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគី ដើម្បីប្រមូលផ្តុំគំនិតនិងកម្លាំង ហើយពួតដៃគ្នាកសាងសសរស្តម្ភទាំងបួនសម្រាប់សហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ពោលគឺ ទីមួយ ពង្រឹងសសរស្តម្ភផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ទីពីរ ដំឡើងកម្រិតនៃសសរស្តម្ភផ្នែកតភ្ជាប់គ្នា។ ទីបី បង្កើតសសរស្តម្ភថ្មីសម្រាប់ការធ្វើនវានុវត្តន៍។ ទីបួន ពង្រឹងសសរស្តម្ភផ្នែកអភិវឌ្ឍន៍៕

វិទ្យុមិត្តភាពកម្ពុជាចិន