លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាប្រារព្ធពិធីជប់លៀងជូនភ្ញៀវកិត្តិយស ដែលអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក
19-11-2026 16:56
(ប៉េកាំង)៖ យប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាបានប្រារព្ធពិធីជប់លៀងនៅមជ្ឈមណ្ឌលផ្លាស់ប្តូរអន្តរជាតិនៃក្រុងសិនចិន ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយស ដែលអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។លោក Xi Jinping និងលោកស្រី Peng Liyuan បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចាប់ដៃគ្នាយ៉ាងស្និតស្នាល ជាមួយភ្ញៀវកិត្តិយសថតរូបអនុស្សាវរីយ៍ជាក្រុម។
លោក Xi Jinping បានលើកឡើងថា ការបើកទូលាយជាហ្សែននៃសិនចិនតាំងតែងពីដើមមក, ការច្នៃប្រឌិតថ្មីជាមូលហេតុនៃភាពរស់រវើករបស់សិនចិន កិច្ចសហប្រតិបត្តិការជាប្រភពកម្លាំងនៃសិនចិន។ រឿងរ៉ាវរបស់សិនចិនជាគំរូបង្ហាញពីការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន ក៏ជាគំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកផងដែរ។
លោក Xi Jinping បានគូសបញ្ជាក់ថា ចាប់ពីភាគីចិនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកប្រចាំឆ្នាំនេះមក បានបើកធ្វើកិច្ចប្រជុំនិងសកម្មភាពលើសពី៣០០ លើកនៅក្រុងចំនួន១៦ បានរួមចំណែកក្នុងការគាំទ្រ«ឆ្នាំចិន» ឱ្យទទួលបានផ្លែផ្កាសំខាន់ៗ រំពឹងទុកថាក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដែលបើកធ្វើនៅព្រឹកស្អែក បណ្តាភាគីនានានឹងជជែកពិភាក្សាគ្នាអំពីផែនការសហប្រតិបត្តិការនៃអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមគ្នាកសាងបុព្វហេតុនៃវឌ្ឍនភាពអាស៊ី-ប៉ាស៊ីហ្វិក៕
វិទ្យុមិត្តភាពកម្ពុជាចិន




