លោក ពូទីន ប្រាប់មេដឹកនាំ APEC៖ រុស្ស៉ីជាផ្នែកចាំបាច់មួយនៃតំបន់អាស៊ីប៉ាស៊ីហ្វិក
19-11-2026 12:11
(Shenzhen ប្រទេសចិន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រាប់ថ្នាក់ដឹកនាំ APEC ក្នុងប្រទេសចិនថារុស្ស៉ីគឺជាផ្នែកចាំបាច់មួយនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយការជំរុញឱ្យបណ្ដាប្រទេសទាំងឡាយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឡូហ្ស៉ីស្ទីករបស់រុស្ស៉ី ហើយនិយាយថាទីក្រុងមូស្គូបាន និងកំពុងចូលរួមចំណែងក្នុងសន្តិសុខស្បៀងអាហារ និងថាមពលនៃតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់ក្រុមមេដឹកនាំ APEC មុនជំនួបត្រីភាគីជាប្រវត្តិសាស្ត្រជាមួយលោក ត្រាំ និងលោក ស៊ី ជីនពីង លោក ពូទីន បានកត់សម្គាល់ដូច្នេះថា «ខ្ញុំសូមកត់សម្គាល់ថាភាពជាដៃគូប្រកបដោយលក្ខណៈស្ថាបនាជាមួយ APEC គឺជាទិសដៅយុទ្ធសាស្រ្តមួយរបស់រុស្ស៉ី។ យើងជាផ្នែកចាំបាច់មួយនៃតំបន់ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ភាពរុងរឿងសេដ្ឋកិច្ចនៃតំបន់»។
គួរបញ្ជាក់ថា បើតាមលោក ពូទីន APEC គួរតែមានសំឡេងរួមមួយ និងមានរបៀបវារៈប្រកបដោយលក្ខណៈស្ថាបនាសម្រាប់កិច្ចសហប្រតិបត្តិការដែលលោកយល់ថាជាតម្រូវការនៃសេចក្ដីថ្លែងការណ៍រួម របស់ APEC ជាមួយការបន្ថែមថាទីក្រុងមូស្គូគាំទ្រសេចក្ដីថ្លែងការណ៍រួមបែបនេះ៕

