FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Trump ថា លោកបានលើកឡើងពីរឿងរ៉ាវរបស់អតីត CEO ក្រុមហ៊ុន Nvidia លោក Jensen Huang «តែបន្តិចបន្តួចប៉ុណ្ណោះ» ក្នុងពេលជជែកជាមួយលោក Xi Jinping

19-11-2026 09:46

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលើកឡើងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping អំពីបញ្ញាសិប្បនិម្មិត (AI) ហើយការលើកឡើងសំដៅទៅលើអតីត CEO របស់ក្រុមហ៊ុន Nvidia លោក Jensen Huang កើតឡើង «តែបន្តិចបន្តួចប៉ុណ្ណោះ»។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News ដែលត្រូវបានចាក់ផ្សាយក្នុងកម្មវិធី «The Ingraham Angle» កាលពីថ្ងៃពុធ លោក Trump បាននិយាយថា៖ «យើងមិនបានពិភាក្សាអំពីរឿងនោះទេ។ ខ្ញុំប្រហែលជាបានលើកឡើងពីវាតែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះវាជាសោកនាដកម្មមួយ។ វាជាសោកនាដកម្ម។ គាត់ជាមនុស្សដ៏ឆ្លាតវៃម្នាក់»។

នៅពេលត្រូវបានសួរថាតើទំនាក់ទំនងស្នេហាក្រៅផ្លូវការនោះបង្កជាការគំរាមកំហែងដល់សន្តិសុខជាតិដែរឬទេ លោក Trump បានឆ្លើយថា៖ «ខ្ញុំមិនទាន់បានឮរឿងនោះទេ»។ លោក Trump ក៏បានបន្ថែមទៀតថា៖ «ខ្ញុំមិនទាន់បានឮថានាងជាចារកម្មនោះទេ»។

និយាយអំពីការពិភាក្សាគ្នានៅពេលទទួលទានអាហារពេលល្ងាចជាមួយលោក Xi Jinping នៅក្នុងកិច្ចសម្ភាសន៍ដដែល លោក Trump បានលើកឡើងថា៖ «យើងបាននិយាយគ្នាពេញមួយល្ងាច ហើយយើងបាននិយាយអំពីរឿងនោះ (AI)»៕