FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូងមើលមិនឃើញមានសញ្ញាពិសេសនោះទេ ជុំវិញលទ្ធភាពនៃជំនួបភ្លាមៗរវាងលោក ត្រាំ និងលោក គីម

19-11-2026 08:32

(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថាការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថាមិនមានសញ្ញាពីការវិវត្តពិសេសណាមួយនោះទេជុំវិញលទ្ធភាពនៃជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមសេចក្ដីរាយការណ៍របស់ Yonhap មន្ត្រីម្នាក់មកពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានចាត់ទុកលទ្ធភាពនៃកិច្ចសន្ទនារវាងលោក ត្រាំ និងលោក គីម នៅឯកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសចិន ជាស្ថានការណ៍ថ្មីមួយមិនធ្លាប់មានពីមុនមក។ Yonhap នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងទៀតថាលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន បានឈានដល់ការឯកភាពគ្នាមួយពាក់ព័ន្ធនឹងការបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ អំឡុងការជជែកគ្នារយៈពេល១០នាទី នៅឯពិធីជប់លៀងមួយកាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា បើតាម Yonhap លោក Lee និងលោក ពូទីន ក៏បានពិភាក្សាគ្នាផងដែរពីកូរ៉េខាងជើង កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយលោក Lee បានទទួលដឹងពីគោលជំហររបស់រុស្ស៉ីចំពោះទំនាក់ទំនងរវាងកូរ៉េទាំង២ រួមទាំងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង៕