FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ មនុស្ស ៣២នាក់រងរបួសក្នុងហេតុការណ៍កប៉ាល់ដឹកប្រេង បុកកប៉ាល់ដឹកអ្នកដំណើរ ក្នុងទីក្រុង New Orleans (Video inside)

14-11-2026 16:48

(Reuters)៖ កប៉ាល់ដឹកប្រេងមួយគ្រឿងបានបុកគ្នាជាមួយកប៉ាល់ដឹកអ្នកដំណើរដ៏ប្រណិតមួយគ្រឿងដែលចតនៅឯទន្លេ Mississippi កាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យប៉ាល់ដឹកអ្នកដំណើរក្រឡាប់លិច រីឯអ្នកដំណើរនាំគ្នាចុះពីលើកប៉ាល់ ក្នុងនោះមានអ្នកដំណើររាប់សិបនាក់បានលោតចូលក្នុងទឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចៅហ្វាយក្រុង New Orleans លោកស្រី Helena Moreno បានប្រាប់ក្រុមអ្នកសារព័ត៌មានថាអ្នកដំណើរ និងនាវិកនៅលើកប៉ាល់ដឹកអ្នកដំណើរដែលបានក្រឡាប់លិចត្រូវបានជួយសង្រ្គោះទាន់ពេលវេលា។ លោកស្រីបន្ថែមថាមានអ្នកដំណើរ ៣២នាក់មកពីកប៉ាល់ឈ្មោះ American Heritage របស់ក្រុមហ៊ុន American ​Cruise Lines ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែមិនរងរបួសធ្ងន់ធ្ងរនោះទេ។ តាមលោកស្រី Moreno មានអ្នកដំណើរ រួមទាំងក្រុមនាវិកប្រហែលជិត១៨០ ទៅ១៩០នាក់នៅលើកប៉ាល់ American Heritage នៅពេលមានគ្រោះថ្នាក់កើតឡើង។ កប៉ាល់នេះមានសមត្ថភាពផ្ទុកអ្នកដំណើរ ១៥០នាក់ និងត្រូវបានសាងសង់ ក្នុងឆ្នាំ២០១៥។

គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃត្រង់ នៅពេលកប៉ាល់ដឹកប្រេងមួយគ្រឿងឈ្មោះ Atlantic Asphalt បាត់បង់ការគ្រប់គ្រង និងបើកទៅបុកកប៉ាល់ដឹកអ្នកដំណើរ។ តែភ្លាមៗអាជ្ញាធរអាមេរិកមិនទាន់កំណត់មូលហេតុ ដែលបណ្ដោលឱ្យកប៉ាល់ដឹកប្រេងនោះបាត់បង់ការគ្រប់គ្រងនៅឡើយទេ៕