FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភាគហ៊ុន AI ចិនធ្លាក់ចុះ ក្រោយការលាលែងពីតំណែង CEO Nvidia

13-11-2026 23:42

(ភ្នំពេញ)៖ ភាគហ៊ុនក្រុមហ៊ុនអភិវឌ្ឍន៍ AI និងផ្គត់ផ្គង់បច្ចេកវិទ្យាចិនបានធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការធ្លាក់ចុះនេះបណ្តាលមកពីការព្រួយបារម្ភថា ការលាលែងពីតំណែងរបស់លោក Jensen Huang ជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia អាចនឹងពង្រីកគម្លាតបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក-ចិន និងនាំឱ្យមានការរឹតបន្តឹងលើបន្ទះឈីប AI ទំនើបៗ។

ផ្ទុយទៅវិញ ភាគហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុកចិនបានកើនឡើង ដោយសារវិនិយោគិនរំពឹងលើគោលនយោបាយពឹងផ្អែកលើខ្លួនឯង។ លោក Wu Zhou អ្នកគ្រប់គ្រងមូលនិធិ បានបញ្ជាក់ថា ទីផ្សារព្រួយបារម្ភពីការកាត់បន្ថយការបញ្ជាទិញពី Nvidia និងការរឹតបន្តឹងបន្ថែមពីសហរដ្ឋអាមេរិក។