កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
13-11-2026 19:35
(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និង ICT កូរ៉េខាងត្បូង លោក Bae Kyung-hoon បានឱ្យដឹងនៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្រុមហ៊ុន Nvidia បានបញ្ជាក់ថា នឹងបន្តអនុវត្តការសន្យាផ្គត់ផ្គង់ GPU ចំនួន២៦០,០០០គ្រឿងដល់កូរ៉េខាងត្បូង ទោះបីនាយកប្រតិបត្តិ លោក Jensen Huang បានលាលែងពីតំណែងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈការបង្ហោះលើបណ្តាញសង្គម X លោក Bae បន្តថា Nvidia និងកូរ៉េខាងត្បូងនឹងបន្តគម្រោងរួមគ្នាជាច្រើនទៀត រួមមានការភ្ជាប់បន្ទះឈីប AI ដែលផលិតនៅកូរ៉េ ជាមួយវេទិការបស់ Nvidia ការកសាងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ AI ព្រមទាំងការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សរួមគ្នាផ្នែក AI រូបវន្ត (physical AI)។
គួររំលឹកថា កិច្ចព្រមព្រៀងផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងនេះ ត្រូវបានសម្រេចកាលពីឆ្នាំមុន ក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅពេលលោក Huang ធ្វើដំណើរទៅកូរ៉េខាងត្បូង៕
