FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«សកម្មភាពយុវជនអាស៊ី-ប៉ាស៊ីហ្វិក៖ រួមគ្នាបង្កើតអនាគតប៉ាស៊ីហ្វិក»៖ ពិព័រណ៍ស្នាដៃបញ្ញាសិប្បនិម្មិត (AI) របស់និស្សិតសកលលោក បើកធ្វើនៅក្រុងក្វាងចូវ

12-11-2026 17:18

(ប៉េកាំង)៖ ថ្ងៃទី១១ខែវិច្ឆិកា ពិព័រណ៍ស្នាដៃបញ្ញាសិប្បនិម្មិត (AI) របស់និស្សិតសាកលលោក ក្រោមប្រធានបទ «សកម្មភាពយុវជនអាស៊ី-ប៉ាស៊ីហ្វកិ៖ រួមគ្នាបង្កើតអនាគតប៉ាស៊ីហ្វិក» ដែលសហការរៀបចំដោយបណ្តាញ CGTN សាកលវិទ្យាល័យជីណាននិង
វិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្ត្រនវានុវត្តន៍ និងអភិវឌ្ឍន៍ (CIIDS) បានបើកធ្វើនៅសាកលវិទ្យាល័យជីណាន។

សកម្មភាពនេះធ្វើឡើងគួបផ្សំជាមួយប្រធានបទរបស់ APEC ស្ដីពី «កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ជំរុញវិបុលភាពរួម» ពិព័រណ៍
នេះបានបង្កើតវេទិកាមួយសម្រាប់ការផ្លាស់ប្តូរសិល្បៈឆ្លងដែន និងការសន្ទនាខាងគំនិតក្នុងចំណោមយុវជនតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅមុនពេលបើកកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC លើកទី៣៣។

ព្រឹត្តិការណ៍នេះបានប្រមូលស្នាដៃ ពីសាកលវិទ្យាល័យនានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ដែលទទួលបានស្នាដៃច្នៃប្រឌិតដោយ AIចំនួន២៥២ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតីបរិយាបន្ន និងការចាប់ដៃគ្នាដើរឆ្ពោះទៅមុខ៕

វិទ្យុមិត្តភាពកម្ពុជាចិន