ប៉ុស្តិ៍ CCTV-9 នាំលោកអ្នកធ្វើដំណើរកម្សាន្តនៅ APEC ដ៏អស្ចារ្យ!
11-11-2026 16:44
(ប៉េកាំង)៖ ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែវិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣របស់ថ្នាក់ដឹកនាំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នឹងប្រារព្ធធ្វើនៅទីក្រុង Shenzhen ប្រទេសចិន ។ នេះជាលើកទី៣ហើយដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC ។ ក្នុងឱកាសនេះ ភាពយន្តឯកសាររឿង «ដំណើរកម្សាន្តនៅ APEC ដ៏អស្ចារ្យ» នឹងចាក់ផ្សាយតាមប៉ុស្តិ៍ភាពយន្តឯកសារ CCTV-9 និងកម្មវិធី APP CMG Mobile នៅយប់ថ្ងៃទី១០ខែវិចិ្ឆកា ។
ប៉ុន្មានថ្ងៃទៀត ក្រសែភ្នែករបស់ពិភពលោកនឹងផ្តោតទៅលើទីក្រុង Shenzhen ។ ភាពយន្តឯកសាររឿង «ដំណើរកម្សាន្តនៅ APEC ដ៏អស្ចារ្យ» នឹងនាំលោកអ្នកចេញដំណើរពីខេត្តក្វាងទុង ប្រទេសចិន ហោះឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីទទួលអារម្មណ៍ពីទិដ្ឋភាពថ្មីស្រឡាងនិងភាពទាក់ទាញនៃទ្វីបទាំងបួន៕
វិទ្យុមិត្តភាពកម្ពុជាចិន

