អាមេរិក៖ ករណីបើកបំបុកចូលហ្វូងមនុស្សនៅទីក្រុង Los Angeles សម្លាប់មនុស្ស ៣នាក់ (Video inside)
11-11-2026 16:19
(Los Angeles)៖ មនុស្ស ៣នាក់បានស្លាប់ បន្ទាប់ពីរថយន្តមួយគ្រឿងបើកទៅបុកមនុស្សដើរលើចិញ្ចើមផ្លូវ ក្បែរស្ថានីយរថភ្លើងក្រោមដីមួយកន្លែង ក្នុងសង្កាត់ North Hollywood ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP។
នាយកដ្ឋានប៉ូលិសក្រុង Los Angeles រាយការណ៍ថា រថយន្ត SUV ពណ៌ស បានបើកទៅបុកមនុស្ស ៥នាក់ ត្រង់ផ្លូវបំបែកដ៏មមាញឹក កាលពីម៉ោងប្រហែល ៦ល្ងាច ហើយអ្នករបួស ៣នាក់រួមទាំងជនបង្ក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោក Warner Castillo មេបញ្ជាការប៉ូលិសក្រុង បានឱ្យដឹងថា អ្នកបើកបរមានអាយុជាង ៦០ឆ្នាំ ហើយមន្ត្រីកំពុងធ្វើការត្រួតពិនិត្យដើម្បីដឹងថា តើជនបង្កស្ថិតនៅក្រោមឥទ្ធិពលអ្វីឬក៏យ៉ាងណា។ អាជ្ញាធរនឹងពិនិត្យមើលវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពនៅក្នុងតំបន់នោះ ក្នុងដំណើរការស៉ើបអង្កេតមួយដែលនឹងចំណាយពេលយូរ ប៉ុន្តែធ្វើឡើងយ៉ាងហ្មត់ចត់បំផុត៕


