FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់ (Video inside)

11-11-2026 15:31

(បាងកក)៖ សិស្សចំនួន៣នាក់បានរងរបួស បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែក បណ្តាលឱ្យរថយន្តដឹកសិស្សសាលា១គ្រឿង រងការខូចខាត នៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Khaosod។

ករណីផ្ទុះគ្រាប់បែកនោះ បានកើតឡើងនៅចម្ងាយប្រហែល៥០០ម៉ែត្រ ពីប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខស្រុក Thung Wa។ រថយន្តខាងលើ មានដឹកសិស្សសរុបចំនួន១១នាក់ មកពីសាលាមួយ នៅឯខេត្ត Trang។ សិស្សដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុក Thung Wa ដើម្បីទទួលការព្យាបាល។

គួរបញ្ជាក់ថា អាជ្ញាធរថៃ បានថ្កោលទោសការវាយប្រហារនេះ ជាពិសេសដោយសារសិស្សានុសិស្ស និងជនស៊ីវិលស្លូតត្រង់ផ្សេងទៀត បានរងផលប៉ះពាល់ ហើយកំពុងស៊ើបអង្កេតនៅកន្លែងកើតហេតុ ប្រមូលភស្តុតាង និងតាមចាប់ខ្លួនអ្នកទទួលខុសត្រូវ៕